ថ្ងៃទី 14 - 15 ខែ វិច្ឆិកា ឆ្នាំ 2020 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

អំពីយើង

ចាប់ឆ្នាំ២០១៤ កន្លងមក ទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ ក្នុងការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ប្រកបដោយភាពជោគជ័យ និងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងដល់ការអភិវឌ្ឍន៍ទីផ្សារការងារកម្ពុជា។

កម្មវិធីពិព័ណ៍ការងារ និងផលិតភាពជាតិ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ រយៈពេល ២ថ្ងៃនៅក្នុងខែតុលា ឬ វិច្ឆិកា នៅតាមទីតាំងដែលព្រៀងទុក។ ដោយឡែកឆ្នាំ ២០២០ មានបញ្ហា Covid-19 ចូលមកហើយរាជរដ្ឋាភិបាលតម្រូវអោយមានការរក្សាគម្លាតសង្គម ប៉ុន្តែដោយមានការចំបាច់នូវតម្រូវការការងារ និងការផ្គត់ផ្គង់ការងារ មិនអាចកាត់ផ្តាច់បាន យើងសម្រេចបង្តើតកម្មវិធីពីព័ណ៌ Online រួមជាមួយពិព័ណ៍នៅនឹងកន្លែង ដែលអាចកាត់បន្ថយការចូលរួមដោយផ្ទាល់ដែលមានលក្ខណៈកុះករទៅជាការចូលរួមតាម Online ខ្លះដើម្បីអោយស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បី៖

- បង្កើតឱ្យមានវេទិកាការងារដ៏ធំជួបជុំគ្នានៅមួយកន្លែងដោយងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារ

- លើកកម្ពស់ការយល់ដឹង និងបណ្តុះគំនិតអំពីការបង្កើនផលិតភាព


សាវដារ/អ្នករៀបចំ៖

ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ គឺជាការបង្កើតឱ្យមានឡើងនូវព្រឹត្តិការណ៍ការងារ ជំនាញ និងផលិតភាព ដែលជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចដែលបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ គោលនយោបាយជាតិមុខរបរ និងការងារគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងគោលនយោបាយជាតិអភិវឌ្ឍវិស័យឧស្សាហកម្ម។

បន្ថែមលើពិព័រណ៍ការងារ និងផលិតភាពជាតិលើកទី១០ដែលនឹងត្រូវរៀបចំធ្វើនៅឆ្នាំ២០២០ខាងមុខនេះ ការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំនេះរៀងរាល់ឆ្នាំជាបន្ដបន្ទាប់ចំនួន៩លើកកន្លងមក បានផ្ដល់ឱកាសដល់អ្នកចូលរូមសរុប ចំនួន១.៥សែននាក់។

ព្រឹត្តិការណ៍ថ្នាក់ជាតិដែលមិនធ្លាប់មានពីមុនមកនេះ រៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)និងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(GMAC).