ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនផលិតរថយន្តទី១បង្អស់ក្នុងពិភពលោក ដែលផលិតរថយន្តបានរហូតដល់ជាង១០លានគ្រឿងក្នុង១ឆ្នាំ ជាមួយនឹងដំណើរការអាជីវកម្មនៅក្នុងបណ្តា​ប្រទេសច្រើនជាង ១៤០ អមដោយបុគ្គលិកប្រមាណជា ៣០០,០០០នាក់នៅទូទាំងសកលលោក។ 

ដោយមានការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏ត្រូវបានបង្កើតឡើងក្នុងនាមជាអ្នកទទួលសិទ្ឋិផ្ដាច់មុខលើការចែកចាយ      ផ្គត់ផ្គង់គ្រប់យានយន្ត និងគ្រឿងបន្លាស់ តូយ៉ូតា និងជាក្រុមហ៊ុនដែលទទួលសិទ្ឋិតែមួយគត់ពីរោងចក្រតូយ៉ូតាដើម្បីផ្ដល់ សេវាកម្ម ថែទាំ និងជួសជុលរថយន្ដនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមជាមួយបុគ្គលិកជាង៣០០នាក់ ក្នុងប្រទេស។

ឱកាសការងារនៅក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) គឺប្រកបដោយសេ្ថរភាពនិងជំនាញដែលអាចបណ្តុះបណ្តាលសមត្ថភាពរបស់បុគ្គលិកបានក្នុងរយៈពេលយូរ ហើយក្រុមហ៊ុនយើងក៏មានផ្តល់ជូននូវកញ្ចប់អត្ថប្រយោជន៍ដ៏គួរជាទីពេញចិត្តជាច្រើនផ្សេងទៀតផងដែរ។ ពួកយើងនឹងធ្វើការបង្ហាត់បង្ហាញ ដើម្បីឲ្យបុគ្គលិកទាំងអស់អាចសំរេចគោលដៅក្នុងអាជីពការងាររបស់ខ្លួន។

តម្រូវការជ្រើសរើសកម្លាំងពលកម្ម (33)

ចំនួន CV ដែលបានដាក់ពាក្យរួច 65