ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ខេមប្រ៊ូវ (ស្រាបៀរ អង្គរ) Cambrew LTD បានចាប់ផ្តើមវិនិយោគនៅកម្ពុជា នាឆ្នាំ១៩៩២ លើគម្រោង រោងចក្រផលិតស្រាបៀរ ភេសជ្ជៈ និងទឹកបរិសុទ្ធ លើផ្ទៃដីសរុប ១៥,៧៨ហិកតា មានទីតាំង ស្ថិតនៅក្រុមទី៨ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ហើយមានការិយាល័យទំនាក់ទំនង នៅរាជធានីភ្នំពេញ អាស័យដ្ឋានលេខ ១៨៨១ មហាវិថី សហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ ទីតាំងរោងចក្រ ស្រាបៀរ ភេសជ្ជះ និងទឹកបរិសុទ្ធ នាពេលបច្ចុប្បន្ន ស្ថិតនៅលើទីតាំងចាស់ប្រវត្តិសាស្រ្ត សម្រាប់ប្រទេសកម្ពុជា ដែលបានបង្កើត រោងចក្រ ផលិតស្រាបៀរ ជាតិដំបូងបង្អស់ នាឆ្នាំ១៩៦០ ។នាឆ្នាំ ១៩៦៥ រោងចក្រមួយនេះ ត្រូវបានដាក់សម្ពោធ និងដំណើរការជាផ្លូវការ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលទ្រង់គង់ជាព្រះប្រមុខរដ្ឋ មានឈ្មោះថា រោងចក្រផលិតស្រាបៀរសម្តេចឪ ហើយ ស្រាបៀរ បាយ័ន ជាស្រាបៀរ ជាតិដែលផលិតដំបូងគេបង្អស់ ។ រោងចក្រស្រាបៀរ ត្រូវបានចាត់ថ្នាក់ ជាទីតាំងល្អបំផុត ជាពិសេសការប្រើប្រាស់ប្រភពទឹកមកពីទឹក ជ្រោះក្បាលឆាយ ដែលជាធាតុផ្សំចាំបាច់បំផុតសម្រាប់ផលិតស្រាបៀរហើយធ្វើអោយឪ្យរសជាតិនិងស្រាបៀររបស់យើងមានគុណភាពកាន់តែល្អ ។ នាឆ្នាំ ២០០៥ ក្រុមហ៊ុន ផលិត ស្រាបៀរដ៏ល្បី និងធំជាងគេលំដាប់ពិភពលោកនៅអ៊ឺរ៉ុប គឺក្រុមហ៊ុន Carlsberg Group បានចូលរួមបណ្តាក់ទុនវិនិយោគជាមួយក្រុមហ៊ុន ស្រាបៀរ កម្ពុជា ខេមប្រ៊ូវ
លើវិស័យផលិតស្រាបៀរប្រកបដោយគុណភាពស្តង់ដារលំដាប់អន្តរជាតិ សម្រាប់ផ្គត់ផ្គង់ ទីផ្សារក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ។
តម្រូវការជ្រើសរើសកម្លាំងពលកម្ម (41)
ចំនួន CV ដែលបានដាក់ពាក្យរួច 21
-
ជំនួយការគណនេយ្យ
ភ្នំពេញ (3) -
ជំនួយការផ្នែកគិតលុយ
ភ្នំពេញ (3) -
ជំនួយការទិន្នន័យ
ភ្នំពេញ (5) -
បុគ្គលិកផ្នែកលក់
ភ្នំពេញ (10) -
រដ្ឋបាលផ្នែកលក់
ភ្នំពេញ (5) -
អ្នកបញ្ជាម៉ាស៊ីនផលិតស្រាបៀរ
ព្រះសីហនុ (5) -
អ្នកបញ្ជាម៉ាស៊ីនផលិតទឹកក្រូច
ព្រះសីហនុ (5) -
ជាងអគ្គីសនី
ព្រះសីហនុ (3) -
ជាងកំបោរ
ព្រះសីហនុ (2) -
ចំនួនអ្នកចូលរួមទស្សនាក្រុមហ៊ុន 493 ចំនួនអ្នកពេញចិត្ដក្រុមហ៊ុន 100