នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៥ ក្រុមហ៊ុន ជីប ម៉ុង អុីនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation) ត្រូវបានបង្កើតឡើងដោយការបណ្តាក់ទុនរួមគ្នាជាមួយទឹកប្រាក់ចំនួន ២៦២ លានដុល្លារអាមេរិក។ ៦០ ភាគរយត្រូវបានរួមបញ្ចូលដោយក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាសាជីវកម្មធំបំផុតមួយនៅកម្ពុជាដែលមានបទពិសោធន៍ជាង៣០ឆ្នាំនៅក្នុងវិស័យសំណង់ នឹងមានកេរ្តិ៍ឈ្មោះគួរឱ្យកត់សំគាល់ចំពោះភាពល្អឥតខ្ចោះនៃផលិតផល។ រីឯ​ ​៤០% បានមកពីក្រុមហ៊ុន Siam City Cement Corporation នៅឯប្រទេសថៃ។