-វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (វ.ប.ឧ.) Industrial Technical Institute (ITI) បង្កើតឡើងតាំងពីឆ្នាំ១៩២៨ ជា​សាលា​ដែលមានវ័យចំណាស់ជាងទី២ បន្ទាប់ពីសកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ។ វិទ្យាស្ថានមានបណ្តុះបណ្តាលលើជំនាញ៖ ១.បរិញ្ញាបត្របច្ចេកវិទ្យាសិក្សារយៈពេល៤ឆ្នាំ លើជំនាញរួមមាន៖ ព័ត៌មានវិទ្យា បរិក្ខារត្រជាក់ មេកានិករថយន្ត ២.សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស(បរិញ្ញាបត្ររង)សិក្សារយៈពេល​២ឆ្នាំ លើជំនាញរួមមាន៖ វិស្វកម្មរថយន្ត, បរិក្ខារត្រជាក់, អគ្គិសនី, ព័ត៌មានវិទ្យា, ពាណិជ្ជកម្មអេឡិចត្រូនិក, វិស្វកម្មមេកានិក (វិស្វកម្មលោហៈ), វិស្វកម្មអគ្គិសនី ៣.សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១,២,៣ សិក្សារយៈពេល១ឆ្នាំ លើជំនាញរួមមាន៖ ការថែទាំ និងជួសជុលរថយន្ត, សេវាកម្ម​បរិក្ខារត្រជាក់​ក្នុងគេហដ្ឋាន, តបណ្តាញអគ្គិសនីក្នុងអគារ, ការផ្សារអគ្គិសនី, ការថែទាំនិងកែច្នៃគ្រឿងបន្លាស់ម៉ាស៊ីន​រថយន្ត,សេវាកម្មគ្រប់គ្រងយានដ្ឋាន ៤.វិញ្ញាបនបត្រវិជ្ជាជីវៈ(សិក្សាពី៤ទៅ៦ខែ) លើជំនាញរួមមាន៖ ការថែទាំនិងជួសជុលរថយន្ត, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេ​ហ​ដ្ឋាន​, សេវាកម្មគ្រប់គ្រងយានដ្ឋាន, តបណ្តាញអគ្គិសនីក្នុងអគារ, ការផ្សារអគ្គិសនី, ការថែទាំជណ្តើរយន្ត, ការថែទាំនិងជួសជុលកុំព្យូទ័រ, ការឌីហ្សាញ និងបោះពុម្ព..... វិទ្យាស្ថានជ្រើសរើសសិស្ស ចូលរៀនចំនួន១២០០នាក់ សម្រាប់ ឆ្នាំសិក្សា២០២១-២០២២ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 017 821 827/ 060 821 827

តម្រូវការជ្រើសរើសកម្លាំងពលកម្ម (0)

ចំនួន CV ដែលបានដាក់ពាក្យរួច 0