ក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីការអភិវឌ្ឍសង្គម(YVSD) ជាបណ្តាញយុវជនស្ម័គ្រចិត្តដែលភាគច្រើនជានិស្សិតតាមសាកលវិទ្យាល័យនានាចងក្រងប្រមូលផ្តុំគ្នាដើម្បីរៀបចំកម្មវិធី ឬព្រឹត្តិការណ៍នានាពាក់ព័ន្ធនឹងការអប់រំ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន។ ក្រុមយើងខ្ញុំបានបង្កើតឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយមានសមាជិកស្នូលចំនួន ប្រាំពីររូប ដែលបង្កើតឡើងក្នុងគោលបំណងរួមមួយគឺចង់ឃើញប្រជាជនខ្មែរ ពិសេសយុវជនមានលទ្ធភាពទទួលបានការអប់រំ និងសមត្ថភាពពិតប្រាកដដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
ទស្សនៈវិស័យ
ចង់ឃើញយុវជនខ្មែរប្រកបដោយសក្ដានុពលនិងភាពជាគម្រូដើម្បីរូមចំណែកការអភិវឌ្ឍសង្គម។
បេសកកម្ម
ផ្ដល់ឱកាសអោយយុវជនស្ម័គ្រចិត្តបង្កើតសកម្មភាព ក្នុងការកសាងសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ ព្រមទាំងលើកគម្ពស់ការយល់ដឹងរបស់ប្រជាជន។
គោលបំណង
ផ្ដល់នូវការបណ្ដុះបណ្ដាល និងបង្វឹកដល់ក្រុមយុវជនស្ម័គ្រចិត្ត
បង្កើតគម្រោងជាប្រយោជន៍សង្គមតាមរយៈសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាល
បណ្ដុះផ្នត់គំនិតឪ្យយុវជនចេះរស់នៅជាមួយគ្នាក្នុងភាពផ្សេងគ្នា និងចម្រុះគ្នា។
គុណតម្លៃ
ការតម្រង់ទិស ភាពក្លាហាន ការយកចិត្តទុកដាក់ និងស្មារតីសាមគ្គីភាព។
*YVSD Channel
https://t.me/YVSDchannel
----------------------
#ការអប់រំខ្ញុំ #អនាគតខ្ញុំ
តម្រូវការជ្រើសរើសកម្លាំងពលកម្ម (0)
ចំនួន CV ដែលបានដាក់ពាក្យរួច 0
-
ចំនួនអ្នកចូលរួមទស្សនាក្រុមហ៊ុន 156 ចំនួនអ្នកពេញចិត្ដក្រុមហ៊ុន 90