ធនាគារសហពាណិជ្ជ ក.អ គឺជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកម្មឈានមុខគេក្នុងវិស័យហិរញ្ញវត្ថុឯកជនក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ក្នុងរយះពេលជាង២៧ឆ្នាំនៃការរីកចម្រើន និងអភិវឌ្ឍន៍កន្លងមកនេះ ធនាគារ សហពាណិជ្ជ ក.អ មានទីស្នាក់ការកណ្តាល និង សាខាចំនួន ១១ កន្លែងទៀតនៅក្នុងទីក្រុងភ្នំពេញ។ ដោយឡែកធនាគារក៏មានសាខាចំនួន ៣ផ្សេងទៀត នៅក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ និង ខេត្តបាត់ដំបង។ ក្នុងឆ្នាំ ២០១៣ ស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅប្រទេសតៃវ៉ាន់ ដែលហៅថា ធនាគារពាណិជ្ជកម្ម E.SUN បានវិនិយោគទុន ៧០% មកលើធនាគារសហពាណិជ្ជ ក.អ និង បានបន្ថែម ៥% ទៀត ក្នុងឆ្នាំ ២០១៥។ លើសពីនេះទៅទៀត ធនាគារពាណិជ្ជកម្ម E.SUN បានទិញយកភាគហ៊ុន ១០០% ពីធនាគារសហពាណិជ្ជ ក.អ ជាផ្លូវការនៅខែសីហា ក្នុងឆ្នាំ ២០១៧។