
អង្គការសេរីភាពកម្ពុជាអូស្រ្តាលីគឺជាអង្គការដែលមិនរកប្រាក់ចំណេញ ដែលបានចុះបញ្ជីនៅក្នុងប្រទេសអូស្ត្រាលី ដោយធ្វើប្រតិបត្តិការណ៍កម្មវិធីនៅក្នុងប្រទេសកម្ពុជា។ អង្គការសេរីភាពកម្ពុជាអូស្រ្តាលីមានគោលដៅដោះស្រាយ បញ្ហាភាពក្រីក្រ វិសមភាព ប្រឆាំងនឹងការជួញដូរកុមារ និងការកេងប្រវ័ញ្ចកំលាំងពលកម្មតាមរយៈការ វិនិយោគទៅលើគម្រោងផ្តល់ការអប់រំដល់កុមារី។
1. គម្រោងសេវាសង្គមកិច្ច (Social Work Project)
កំណត់នូវកត្តាហានីភ័យ ផ្តល់ការគាំទ្រផ្លូវចិត្តសង្គម ដើម្បីជួយបន្ធូរបន្ថយវិបត្តិដែលពួកគាត់កំពុងជួបប្រទះ។
2. គម្រោងគាំទ្រលើការអប់រំ (Education Support Project)
ផ្តល់ការបង្រៀន ក្លឹបធ្វើកិច្ចការផ្ទះ ការត្រួតពិនិត្យតាមដានការសិក្សា និងផ្តល់អាហារូបករណ៍ ដើម្បីធានា ឱ្យសិស្សស្រីទទួលបានជោគជ័យក្នុងការសិក្សា។
3. គម្រោងផ្តល់ការគាំពារ (Protection)
បណ្តាញទូរស័ព្ទទាន់ហេតុការណ៍ (24 ម៉ោងក្នុង 1 សប្តាហ៍) ការផ្តល់វគ្គបណ្តុះបណ្តាលដល់ឳពុកម្តាយ និងយុទ្ធនាការ ដើម្បីកសាងបរិយាកាសដែលមានសុវត្តិភាពសម្រាប់សិស្សស្រី។ សូមខលមកលេខទូរស័ព្ទទាន់ហេតុការណ៍ ០១១ ៤៤៤ ០៨០ ប្រសិនបើអ្នក មិត្តភក្តិរបស់អ្នក ឬអ្នកជិតខាងរបស់អ្នកកំពុងជួបវិបត្តិ។
4. គម្រោងបណ្តុះបណ្តាល និងការណែនាំ(Training and Mentorship Project)
ផ្តល់វគ្គបណ្តុះបណ្តាល សិក្ខាសាលា ការណែនាំពីគ្រូបង្គោល និងក្លឹបពង្រឹងសិទ្ធិអំណាចដើម្បីជួយសិស្សស្រី ឱ្យដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាព និង រៀបចំសម្រាប់អនាគតរបស់ពួកគេប្រកបដោយភាព ជោគជ័យ។
តម្រូវការជ្រើសរើសកម្លាំងពលកម្ម (185)
ចំនួន CV ដែលបានដាក់ពាក្យរួច 1
-
-
វគ្គសិក្សាអនឡាញស្ដីពី ជំនាញទន់ (GLOW CLUB)
ភ្នំពេញ (100) -
សិក្ខាសាលាអនឡាញស្តីពីការតម្រង់ទិសអាជីព
ភ្នំពេញ (30) -
គ្រូណែនាំថ្នាក់ជំនាញទន់ (GLOW CLUB Peer Mentor)
ភ្នំពេញ (4) -
Operations and Finance Officer
ភ្នំពេញ (1) -
ចំនួនអ្នកចូលរួមទស្សនាក្រុមហ៊ុន 376 ចំនួនអ្នកពេញចិត្ដក្រុមហ៊ុន 106