• ក្រុមហ៊ុន​យើងខ្ញុំ ត្រូវ​បាន​ចុះ​បញ្ជី​ជា​ក្រុមហ៊ុន​ឯកជន​ទទួល​ខុសត្រូវ​មាន​កម្រិត នៅ​ប្រទេស​កម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ក្រោម​បញ្ជីការ​លេខ Co.២៣៨០E/២០១១ ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម។ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១១ យើងខ្ញុំ​ក៏បាន​ទទួល​អាជា្ញប័ណ្ណ​ជា​គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុ ពីធនាគារ​ជាតិ​នៃកម្ពុជា។ ក្នុង​នាម​ជា​គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុ យើងខ្ញុំ​គឺជា​អ្នក​នាំមុខ​គេ​ទីមួយ​ក្នុង​ទីផ្សារ​កម្ពុជា ដែល​ផ្តល់​ជូន​អតិថិជន​នូវ​ប្រាក់​កម្ចី​ផ្ទាល់ខ្លួន និង​សេវា​បង់រំលស់​ដោយ​មិន​ទាមទារ​ឲ្យ​មាន​ទ្រព្យ​ធានា ដូចជា​ផលិតផល​ប្រើប្រាស់​ក្នុងផ្ទះ ម៉ូតូ ទូរស័ព្ទដៃ និង​គ្រឿង​ម៉ាស៊ីន​កសិកម្ម។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ យើងខ្ញុំ​ទទួល​បាន​អាជា្ញប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ឯកទេស ពី​ធនាគារ​ជាតិ​នៃកម្ពុជា។ ចាប់ពី​ពេល​នោះ​មក យើងខ្ញុំ​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ធនាគារ​ឯកទេស ដែល​មាន​ឈ្មោះ​ថា “ធនាគារ​ឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី” និង​ចាប់​ផ្តើម​ពង្រីក​អាជីវកម្ម​ ដោយ​ចេញ​ប័ណ្ណ​ឥណទាន “អ៉ីអនកាត” សេវា​ទូទាត់​ប្រាក់​​ជា​ប្រាក់​រៀល​តាមរយៈ QR Code ដោយ​កម្មវិធី “អ៉ីអនវ៉លឡេត” សេវា mVisa បង់​ប្រាក់​​ដោយ​កម្មវិធី​ទូរស័ព្ទ “អ៉ីអនកាតម៉ូបាល” និង​សេវា​បង់រំលស់​រថយន្ត​ជូន​អតិថិជន។

ឆ្នាំ២០១៨ ក្រុមហ៊ុន AEON Thana Sinsap (Thailand) Public Company Limited ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ប្រទេសថៃ កាន់​កាប់​ភាគហ៊ុន​ចំនួន ៥០% ហើយ​ភាគហ៊ុន​ចំនួន ៥០% ផ្សេងទៀត​កាន់​កាប់​ដោយ​ក្រុមហ៊ុន AFS Corporate Co., Ltd ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ប្រទេស​ជប៉ុន។

តម្រូវការជ្រើសរើសកម្លាំងពលកម្ម (161)

ចំនួន CV ដែលបានដាក់ពាក្យរួច 31