ថ្ងៃទី 14 - 15 ខែ វិច្ឆិកា ឆ្នាំ 2020 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលមានបណ្តាញប្រតិបត្តិការទូទាំង ប្រទេស។ បច្ចុប្បន្ននេះ អេ អឹម ខេ មានបុគ្គលិកជាង ៣,០០០ នាក់ ដែលកំពុងបម្រើសេវាហិរញ្ញវត្ថុជូនដល់អតិថិជនប្រមាណជាង ១,០០០,០០០ នាក់ ក្នុងភូមិសរុបចំនួន ១៣,០០០ភូមិដែលស្មើនឹង ៩៨ % ក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ អេ អឹម ខេ ត្រូវការជ្រើសរើសបុគ្គលិកដែល មានសមត្ថភាព និងប្តេជ្ញាចិត្តខ្ពស់ចូលរួមជាមួយនឹងក្រុមការងារដ៏ច្រើនសម្បូរបែបនៅគ្រប់ការិយាល័យសាខា និងបណ្តានាយកដ្ឋានទាំងអស់ទូទាំងប្រទេស សម្រាប់បំពេញនូវតម្រូវការអាជីវកម្ម។

ដាក់ពាក្យស្មើសុំការងារ (CV)!

ចំនួន CV ដែលបានដាក់ពាក្យរួច 95

សូមរៀបចំ CV ជាទម្រង់ Microsoft Word, PDF ឬជារូបភាព JPG។ ទំហំមិនធំជាង 5MB។


តម្រូវការជ្រើសរើសកម្លាំងពលកម្ម សរុប 334 កន្លែង

   
សំណួរ ចម្លើយ ឬ មតិយោបល់ ទៅក្រុមហ៊ុន

 • នាង ខេម រិទ្ធ

  2020-11-25 18:29:57


  ញមមានបពិសោធន៍៣ឆ្នាំចងដូរមកខាងស្រុកសំរោងមានត្រូវរើសអតបង


 • Chakriya San

  2020-11-19 02:44:26


  សួស្តីបង ខ្ញុំចាប់អារម្មណ៏មុខតំណែង មន្រ្តីបម្រើសេវាអតិថិជន តើបងអាចជួយប្រាប់លំអិតពីតួនាទីបានទេ? តើមានជ្រើសរើសក្នុងខេត្តបាត់ដំបងដែរឬទេ? សូមអរគុណ🙏លំអិត


 • សំណាងស្រីណែត

  2020-11-17 13:56:58


  សួរស្តីបង តេីមានផ្នែកគណនេយ្យទេបង ព្រោះខ្ញុំទេីបហ្នឹងចប់សកលវិទ្យាល័យ ហេីយខ្ញុំចង់ធ្វេីការនៅអេអឹមខេ សាខាសៀមរាប ? ប្រាប់ខ្ញុំផងបងង

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  សួរស្តីប្អូន។ អរគុណសម្រាប់ការចាប់អារម្មណ៍ការងារជាមួយ អេ អឹម ខេ! ក្រុមការងារយើងនឹងទាក់ទងទៅប្អូនដើម្បីបញ្ជាក់ពត៌មានលំអិត។ សូមអរគុណ

 • Chhorn Channy

  2020-11-15 08:36:45


  Dear sir/madam, have you seen my cv?

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  Dear Channy, We have received you CV and will contact to you soon, Thank you!!

 • Ly Linvinich

  2020-11-15 04:03:43


  Just because i dont see costumer service are hiring in this post, I already sent you by email. Thanks for your warm responded.

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  Thanks Vinich for your CV. We will check it and contact to you soon.

 • Ly Linvinich

  2020-11-15 04:03:42


  Just because i dont see costumer service are hiring in this post, I already sent you by email. Thanks for your warm responded.


 • អ៊ុក ស៊ីថា

  2020-11-15 03:07:19


  Thank you for the answer! Already Submitted my Cover letter and CV

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  You're welcome. Thank you for your CV

 • អ៊ុក ស៊ីថា

  2020-11-15 03:01:23


  Hello, I really wish to apply for Credit Officer position, but I got no experience relate to that position. Can I apply for it and will I get train in your company?

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  Hello Sitha! Thanks for your question. We welcome all candidates to apply for our vacancy. We also provide training to every staffs. So that you can submit your CV to us.

 • Ly Linvinich

  2020-11-15 02:51:37


  Hello sir or madam. I have 2year of costumer service, could you please show which position can i apply ??

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  Hello Vinich! Thanks for your question. According to your experience, you can apply for Customer Service Officer, or you may check others vacancy to know more.

 • Sokly Son

  2020-11-14 14:27:49


  សួស្តី បងដាក់ពាក្យតាមរបៀបណា?

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  សួស្តី Sokly! ដើម្បីដាក់ពាក្យ សូមចូលទៅផ្នែកខាងលើនៃ Plat Form អេ អឹម ខេ រួចចុចពក្យ «ជ្រើសរើសមុខតំណែង» រួចបំពេញពត៌មានជាការស្រេច។ ឬអាចcallមក 086777137/ 086777130។ អរគុណ

 • ម៉ុក សុខហេង

  2020-11-14 11:39:18


  សួស្តីបង បុគ្គលិកត្រូវមានកម្រិតវប្បធម៌ត្រឹមកម្រិតណាដែរបង ប្រសិនបើខ្ញុំចប់កម្រិតសិក្សាទុតិយភូមិប៉ុន្តែមានបំណងចង់ស្វែងរក ការងាដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ តើក្រុមហ៊ុនអាចផ្តល់លទ្ធភាពដែរឫទេ?

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  សួស្តី សុខហេង អរគុណសម្រាប់ការចាប់អារម្មណ៏ការងារជាមួយ អេ អឹម ខេ, ប្អូនអាចដាក់ពាក្យបានសម្រាប់តួនាទីជា មន្រ្តីឥណទាន

 • ម៉ុក សុខហេង

  2020-11-14 11:38:44


  សួស្តីបង បុគ្គលិកត្រូវមានកម្រិតវប្បធម៌ត្រឹមកម្រិតណាដែរបង ប្រសិនបើខ្ញុំចប់កម្រិតសិក្សាទុតិយភូមិប៉ុន្តែមានបំណងចង់ស្វែងរក ការងាដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ តើក្រុមហ៊ុនអាចផ្តល់លទ្ធភាពដែរឫទេ?

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  សួរស្តីប្អូន! ប្អូនអាចផ្ញើរCV រឺទំនាក់ទំទងមកលេខ 086777137 ឬ 086 777 130។ អរគុណ

 • សាន ស្រីណែត

  2020-11-14 09:20:54


  សួស្តីបងតើខ្ញុំអាចដាក់ពាក្យដោយរបៀបណាដែរ

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  សួរស្តីប្អូន! ផ្ញើរCV សូមទាក់ទងមកលេខ 086777137 ឬ 086 777 130 ឬ 017 243 007។ អរគុណ
  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  សួស្តីស្រីណែត សូមចុចលើពាក្យ ដាក់ពាក្យស្មើសុំការងារ (CV)!

 • រ៉ម សានឿត

  2020-11-14 07:57:45


  សួស្ដីបង សាខាបាត់ដំបងរើសអត់បង

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  សួស្តីប្អូន! នៅបាត់ដំបងយើងក៏ត្រូវការជ្រើសរើសបុគ្គលិកដែរ។​ តើប្អូនចាប់អារម្មណ៍តួនាទីអ្វីដែរ? ក្រុមការងារបងនឹងទាក់ទងទៅប្អូនបន្តិចទៀតនេះ

 • អូក​ សុនាង

  2020-11-13 14:12:51


  សាខាសៀមរាបរេីស​ អត់បង

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  សួរស្តីប្អូន! នៅសៀមរាប យើងត្រូវការរើស។ ប្អូនអាចដាក់CVបាន។ សូមទាក់ទងមកលេខ 086777137 ឬ 086 777 130 ឬ 017 243 007។ អរគុណ

 • Houn Vannak

  2020-11-13 11:48:31


  Vannak សួស្តីបង តើនៅខាងខេត្តសៀមរាប មានជ្រើសរើសបុគ្គលិកទៀតទេ?

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  សួស្តីប្អូន! នៅសៀមរាប យើងត្រូវការរើស។ ប្អូនអាចដាក់CVបាន។ សូមទាក់ទងមកលេខ 086777137 ឬ 086 777 130 ឬ 017 243 007។ អរគុណ

 • Nhek Sreymom

  2020-11-13 07:53:14


  តើអេ​ អឹម ខេ​ មានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់បុគ្គលិក?

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  អេ អឹម ខេ មានអត្ថប្រយោជន៍ដូចខាងក្រោម៖ ផ្តល់ប្រាក់បៀវត្សដោយ ផ្អែកលើបទពិសោធន៍ជាក់ស្តែង ទទួលបានការតម្លើងប្រាក់បៀវត្សន៍បន្ទាប់ពីចប់ការសាកល្បងការងារ មានកំណើនប្រាក់បៀវត្សទៀងទាត់ប្រចាំឆ្នាំ
  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  ផ្តល់ប្រាក់ឧបត្ថម្ភពេលចូលឆ្នាំខ្មែរនិងបុណ្យភ្ផុំបិណ្ឌ ផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ផ្តល់ប្រាក់សោធនិវត្តន៍ ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកបម្រើការងារយូរ
  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកចូលនិវត្សន៍ ផ្តល់ប្រាក់ឧបត្ថម្ភ លើការសម្រាលបុត្រ និងអាចទទួលបានប្រាក់បៀវត្សរហូតដល់ ១៧០%ក្នុងមួយខែក្នុងពេលសម្រាកមាតុភាព (សម្រាប់បុគ្គលិកស្រ្តី)
  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  ប្រាក់បំណាច់អតីតភាពការងារ ផ្តល់ការកសាងសមត្ថភាព និងការតម្លើងតួនាទី ដោយផ្អែកលើសមត្ថភាពនិងតម្រូវការជាក់ស្តែង
  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  ផ្តល់ការធានារ៉ាប់រងសុខភាព១០០% ដោយមិនកំណត់ សម្រាប់បុគ្គលិករួមទាំងគ្រួសារ (ប្រពន្ធ/ប្តី និង កូន) ផ្តល់ការធានារ៉ាប់រង២៤ម៉ោងទៅលើគ្រោះថ្នាក់ដល់បុគ្គលិក
  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  ផ្តល់ថ្លៃព្យាបាលជំងឺទៅក្រៅប្រទេសសម្រាប់បុគ្គលិក ផ្តល់ប្រាក់កម្ចីសិក្សាក្នុងអត្រាការប្រាក់ត្រឹមតែ២%ក្នុងមួយឆ្នាំ ផ្តល់កម្ចីគេហដ្ឋានថ្មីដោយអត្រាការប្រាក់ត្រឹមតែ៥%ក្នុងមួយឆ្នាំ
  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  ផ្តល់ការឈប់សម្រាកដោយមានប្រាក់ឈ្នូល១៨ថ្ងៃក្នុង១ឆ្នាំ ផ្តល់ការឈប់សម្រាកដោយមានប្រាក់ឈ្នូលរហូតដល់ទៅ៦ខែសម្រាប់បុគ្គលិកមានជំងឺមានលក្ខខណ័្ឌការងារ ស្របទៅតាមច្បាប់ការងារនៃប្រទេសកម្ពុជា

 • ហុង សុជិន

  2020-11-13 06:39:57


  សួស្តីបង

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  បាទសួស្តីសុជិន!!

 • កុសល្យ

  2020-11-13 05:40:33


  សួស្តី!តើមានជ្រើសរើសបុគ្គលិកភេទស្រីនៅសាខាស្រុករមាសហែកខេត្តស្វាយរៀងរឺទេ?

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  បាទសួស្តីកុសល្យ!! អេ អឹម​ ខេ មិនប្រកាន់ភេទស្រី ឬក៏ប្រុសទេ អាច Apply បានទាំងអស់។ អធ្យាស្រ័យផង កុសល្យចាប់អារម្មណ៍ទៅលើតួនាទីណាមួយដែរ?

 • ហឹុម គឹមសេង

  2020-11-13 04:23:35


  សួស្ដីបង

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  បាទសួស្តី!!

 • អ៊ុយរិទ្ធី

  2020-11-13 04:19:21


  ជំរាបសួរ

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  បាទសួស្តី!!

 • សូរ៉ាន់ដា

  2020-11-12 19:03:58


  សួស្តី!

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  សួស្ដី!

 • sok

  2020-11-11 20:00:21


  សួស្តីបងខ្ញុំមានចំងល់

  – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិល ស៊ី
  បាទសួស្តី! អាចសួរបាន!!


រូបភាពពិព័រណ៍