ថ្ងៃទី 14 - 15 ខែ វិច្ឆិកា ឆ្នាំ 2020 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

វិទ្យាស្ថាន​បណ្តុះ​បណ្តាល​វិស័យកាត់​ដេរ​នៅកម្ពុជា

តើពួកយើងជានរណា?

ដោយឃើញថា តម្រូវការកម្លាំងពលកម្មជាក់ស្ដែងនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរមានការកើនឡើង ទន្ទឹមនេះ កម្លាំងពលកម្មជំនាញ/បច្ចេកទេស កម្មករនិយោជិក ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារសព្វថ្ងៃនៅកម្ពុជានៅមានកម្រិត សមាគមរោងច​ក្រកាត់ដេរកម្ពុជា (GMAC) ជាមួយក្រុមហ៊ុនដៃគូ បានរួមគ្នាបង្កើតឡើងនូវវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ក្នុងគោលដៅផ្ដល់នូវការបណ្ដុះបណ្ដាលសមត្ថភាពប្រកបដោយបរិមាណ និងគុណភាព។

លេខទូស័ព្ទ៖ ០៨៩ ៩៣៩ ១៩០/ ០៩៧ ៥៩០៥ ២០៥/០៨៦ ៧២៧ ២៨១

វែបផ្សាយ៖ www.cgti-cambodia.org


ដាក់ពាក្យស្មើសុំការងារ (CV)!

ចំនួន CV ដែលបានដាក់ពាក្យរួច 31

សូមរៀបចំ CV ជាទម្រង់ Microsoft Word, PDF ឬជារូបភាព JPG។ ទំហំមិនធំជាង 5MB។


តម្រូវការជ្រើសរើសកម្លាំងពលកម្ម សរុប 210 កន្លែង

   
សំណួរ ចម្លើយ ឬ មតិយោបល់ ទៅក្រុមហ៊ុន

 • សេង. បូរិន

  2020-11-14 08:51:05


  បងចំពោះអង់គ្លេសខ្ញុំចេះតិចតួចហើយកុំព្យូទ័រអត់ចេះតើតំរូវការយា៉ងណាដែរបង

  – វិទ្យាស្ថាន​បណ្តុះ​បណ្តាល​វិស័យកាត់​ដេរ​នៅកម្ពុជា
  សូមអរគុណចំពោះសំនួរ! ប្អូនអាចមកធ្វើតេស្តសាកល្បងបាន ប្រសិនបើប្អូនមានចំណាប់អារម្មណ៍ ក្រុមការងារនិងទាក់ទងទៅប្អូនអំពីពត៌មានលំអិត

 • Kan Chanthea

  2020-11-14 04:46:01


  សួស្ដីបង​,បងជួយពន្យល់ពីការងារផ្នែកជំនាញវិស្វករឧស្សាហកម្ម គុណភាព និងផលិកម្ម។

  – វិទ្យាស្ថាន​បណ្តុះ​បណ្តាល​វិស័យកាត់​ដេរ​នៅកម្ពុជា
  សូមអរគុណចំពោះសំនួរ! គឺសិក្សាពេលវេលាដេរ, រៀបតុល្យភាពក្រុម សិក្សាពីចលនា វិភាគ នឹងអភិវឌ្ឍន៍វិធីសាស្រ្តការងារ ដើម្បី ជួយជម្រុញការងារអោយកាន់តែមានប្រសិទ្ធិភាព។

 • សេង បូរិន

  2020-11-14 02:55:54


  បងជួយពន្យល់ការងារផ្នែកបញ្ជាទិញខ្លះ

  – វិទ្យាស្ថាន​បណ្តុះ​បណ្តាល​វិស័យកាត់​ដេរ​នៅកម្ពុជា
  សូមអរគុណចំពោះសំនួរ! ការងាររបស់អ្នកបញ្ជាទិញមានច្រើនតែជារួម គឺរៀបចំផែនការ និងអភិវឌ្ឍយុទ្ធសាស្ត្របញ្ចេញ និងបញ្ជូលទំនិញអោយមានផលិតភាព។ ក្រុមការងារនឹងទំនាក់ទំនងផ្តល់ពត៌មានបន្ថែម។


រូបភាពពិព័រណ៍