ថ្ងៃទី 14 - 15 ខែ វិច្ឆិកា ឆ្នាំ 2020 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវការ​ជ្រើសរើសបុគ្គលិក សញ្ជាតិខ្មែរ សម្រាប់​មុខតំណែង​៖​ ជំនួយការបម្រើអតិថិជន, ភ្នាក់ងារ​ទីផ្សារ, អ្នកបង្កើតកម្មវិធីកុំព្យូទ័រ, បុគ្គលិកអភិវឌ្ឍន៍ កម្មវិធី, បុគ្គលិកសន្តិសុខព័ត៌មានវិទ្យា, និងបុគ្គលិកនាយកដ្ឋានគ្រប់គ្រងសេវាកម្មឌីជីថល។ ពាក្យ​ស្នើសុំ​ចាប់ផ្តើម​ទទួល​ពី​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ​២០២០ តទៅ ហើយ​បេក្ខជន​ដែល​ជាប់​ក្នុង​បញ្ជី​សម្រាំង​ធនាគារ​នឹង​ធ្វើការ​ទាក់ទង​ដោយផ្ទាល់តាម​រយៈលេខទូរស័ព្ទរបស់សាមី។

ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ: 015 800 360 (រៀងរាល់ម៉ោងធ្វើការ)

ឬសូមចុច https://www.acledabank.com.kh/kh/eng/cr_careeropportunity


ដាក់ពាក្យស្មើសុំការងារ (CV)!

ចំនួន CV ដែលបានដាក់ពាក្យរួច 41

សូមរៀបចំ CV ជាទម្រង់ Microsoft Word, PDF ឬជារូបភាព JPG។ ទំហំមិនធំជាង 5MB។


តម្រូវការជ្រើសរើសកម្លាំងពលកម្ម សរុប 152 កន្លែង

   
សំណួរ ចម្លើយ ឬ មតិយោបល់ ទៅក្រុមហ៊ុន

  • ជុំ​ ម៉ាប់

    2020-11-14 01:46:41


    ខ្ញុំគ្មានបទពិសោធន៍ការងារតើអាចដាក់ពាក្យបានទេ

    – ធនាគារ អេស៊ីលីដា ភីអិលស៊ី
    សួស្តី ជុំ ម៉ាប់ បងអាចដាក់ពាក្យបាន ព្រោះយើងមិនទាមទារបទពិសោធន៍នោះទេ

  • សីលា

    2020-11-13 06:51:24


    បន្ទាប់ពីខ្ញុំដាក់ពាក្យហើយ តើខ្ញុំអាចដឹងលទ្ធផលនៅពេលណាដែរ?

    – ធនាគារ អេស៊ីលីដា ភីអិលស៊ី
    សួស្តី សីលា ធនាគារនឹងទាក់ទងទៅសីលាផ្ទាល់ ដើម្បីមកប្រលងនៅការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងអំឡុងខែវិច្ឆិកានេះ។ សូមអរគុណច្រើនចំពោះសំណួរដ៏ល្អនេះ!

  • ពោ ពិសី

    2020-11-13 02:47:56


    តើខាងក្រុមហុនមានការប្រឡងនឹងធ្វើតេស្ដនៅលើម៉ាសីនមែនទេ?

    – ធនាគារ អេស៊ីលីដា ភីអិលស៊ី
    សួស្តីពិសី តើពិសី ចង់ប្រលងមុខងារអ្វីដែរ? សម្រាប់មុខងារដែលធនាគារកំពុងជ្រើសរើស មិនមានការប្រលង ឬធ្វើតេស្តនៅលើម៉ាស៊ីននោះទេ។ សូមអរគុណច្រើន!

  • កញ្ញា

    2020-11-13 02:27:42


    បើខ្ញុំកំពង់រៀនឆ្នាំទី៣ តើអាចដាក់ពាក្យបានដែរឬទេ?

    – ធនាគារ អេស៊ីលីដា ភីអិលស៊ី
    សូមអរគុណសម្រាប់សំណួរ កញ្ញា អាចដាក់ពាក្យបាន សម្រាប់មុខតំណែងមួយចំនួន ព័ត៌មានលម្អិតសូមចុចតំណភ្ជាប់ខាងក្រោមនេះ https://www.acledabank.com.kh/kh/eng/cr_careeropportunity

  • ធូ សុផានី

    2020-11-13 02:19:19


    តើខ្ញុំត្រូវភ្ជាប់ឯកសារអ្វីខ្លះដែរ?

    – ធនាគារ អេស៊ីលីដា ភីអិលស៊ី
    ក្នុងដំណាក់កាលដាក់ពាក្យនេះ យើងគ្រាន់តែភ្ជាប់ ប្រវត្តិរូបសង្ខេប (CV) មកជាមួយ បន្ទាប់មកខាងធនាគារនឹងទាក់ទងទៅយើងដោយផ្ទាល់ ដើម្បីប្រាប់ព័ត៌មានបន្ថែម និងណាត់ថ្ងៃប្រលង។ សូមអរគុណច្រើន!

  • Im Saren

    2020-11-13 02:09:50


    ដើម្បីដាក់ពាក្យ តើខ្ញុំត្រូវធ្វើដូចម្តេច?

    – ធនាគារ អេស៊ីលីដា ភីអិលស៊ី
    សូមចុចលើប៊ូតុង (រើសមុខតំណែង) រួចជ្រើសរើសមុខងារដែលពេញចិត្ត បំពេញព័ត៌មាន រួចចុចបញ្ជូន ។ ឬចុចតំណភ្ជាប់ខាងក្រោម https://www.acledabank.com.kh/kh/eng/cr_howtoapply


រូបភាពពិព័រណ៍