មន្រ្តីបម្រើសេវាអតិថិជន (Customer Service Officer)
  • ប្រភេទការងារ
  • សេវាកម្ម
  • ទីតាំង
  • ភ្នំពេញ(5)

ភារកិច្ច និង ទំនួលខុសត្រូវក្នុងការងារមាន

 ផ្តល់ការស្វាគមន៍ដែលមានជំនាញវិជ្ជាជីវៈដល់អតិថិជន  

 ផ្ដល់ជូននូវព័ត៌មានដែលមានភាពជឿជាក់ចំពោះផលិតផល និង  

សេវាកម្ម ដល់អតិថិជន និងសាធារណជន

 ជួយសម្រួលដល់អតិថិជនក្នុងការបើកគណនី និងការបំពេញឯកសារ

 ដោះស្រាយបញ្ហារបស់អតិថិជនដោយផ្ទាល់ ឬដោយប្រយោល និងតាមដានពីការពេញចិត្តរបស់អតិថិជន រួចធ្វើរបាយការណ៍

 គ្រប់គ្រង និងថែរក្សាឯកសារសន្សំ

 ជួយសម្របសម្រួល ត្រួតពិនិត្យបញ្ហាទាក់ទងនឹងកាតអេធីអឹម និងប្រព័ន្ធសេវាធនាគារចល័ត ជូនអតិថិជន

 គ្រប់គ្រងអតិថិជន និងសាលធនាគារឲ្យមានសណ្តាប់ធ្នាប់

 ទទួលខុសត្រូវក្នុងការឆ្លើយតបនូវសំនួររបស់អតិថិជនដោយផ្ទាល់ និងតាមរយៈទូរស័ព្ទ

 ជួយក្នុងសកម្មភាពទំនាក់ទំនងសាធារណៈ និង ផ្សព្វផ្សាយផ្សេងៗ។

លក្ខណសម្បត្តិចាំបាច់ត្រូវមាន

 កំពុងបន្ត ឬបញ្ចាប់បរិញ្ញាប័ត្រផ្នែកទីផ្សារ ហិរញ្ញវត្ថុ និងធនាគារ ឬបរិញ្ញាប័ត្រដទៃទៀតដែលពាក់ព័ន្ធ

 មានបទពិសោធន៍ជាមន្រ្តីបម្រើសេវាអតិថិជនកាន់តែប្រសើរ

 ចេះប្រើប្រាស់កុំព្យូទ័របានល្អ (MS Office និង  MS Outlook)

 អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនង

 មានអត្តចរិករួសរាយរាក់ទាក់ ស្លូតបូត សុភាពរៀបសារ និងមានទំនាក់ទំនងល្អ

 មានជំនាញក្នុងការទំនាក់ទំនងជាមួយអតិថិជន និង ការងារជាក្រុមបានល្អ

 ប្រឹងប្រែងធ្វើការងារ និង មានការប្តេជ្ញាចិត្តខ្ពស់

 លើកទឹកចិត្តដល់បេក្ខនារីក្នុងការដាក់ពាក្យ។