មន្ត្រីឥណទានជាន់ខ្ពស់
 • ប្រភេទការងារ
 • ហិរញ្ញវត្ថុ
 • ទីតាំង
 • ភ្នំពេញ(50)

ទំនួលខុសត្រូវ:

 • - ស្វែងរកអតិថិជនថ្មី និងលក់ផលិតផលរបស់ធនាគារតាមរយៈបណ្តាញ
 • - ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅលក់
 • - ស្វែងយល់ពីតម្រូវការរបស់អតិថិជនដើម្បីផ្តល់នូវគុណភាពសេវាកម្មល្អក្នុងវិស័យហិរញ្ញវត្ថុ
 • - រៀបចំរបាយការណ៍វិភាគប្រាក់កម្ចី​ (Loan Analyze Report)
 • - ចុះត្រួតពិនិត្យតាមតំបន់​ និងវាយតម្លៃទ្រព្យសម្បត្តិរបស់អតិថិជនប្រាក់កម្ចី
 • - វិភាគស្ថានភាពហិរញ្ញវត្ថុ និងការវាយតម្លៃទ្រព្យសម្បត្តិដើម្បីកំណត់លទ្ធភាពក្នុងការផ្តល់ប្រាក់កម្ចី និងលំហូរហិរញ្ញវត្ថុរបស់អតិថិជន
 • - ធានាឱ្យបានការអនុលោមតាមគោលនយោបាយ និងនីតិវិធីទាំងអស់របស់ធនាគារ
 • - អភិវឌ្ឃន៍ និងរក្សាចំណេះដឹងអំពីផលិតផល និងដំណើរការផ្សេងៗ
 • - ណែនាំអតិថិជនអំពីស្ថានភាពហិរញ្ញវត្ថុ និងនីតិវិធីនៃការទូទាត់សងត្រលប់មកវិញ។
 •  

តម្រូវការ:

 • - មានបទពិសោធន៍ការងារក្នុងវិស័យធនាគារ ឬការងារទាក់ទងនឹងផ្នែកលក់ / ទីផ្សារយ៉ាងតិច ៣ឆ្នាំ
 • - អាចសរសេរ និងនិយាយភាសាអង់គ្លេសបានល្អកាន់តែប្រសើរ
 • - មានភាពប៉ិនប្រសព្វ និងអាចកសាងបណ្តាញទំនាក់ទំនង
 • - អាចប្រើប្រាស់កុំព្យូទ័របាន និងជាពិសេសកម្មវិធីការិយាល័យរបស់ Microsoft​។