ភារកិច្ច និង ទំនួលខុសត្រូវក្នុងការងារមាន៖
តាមដានត្រួតពិនិត្យគុណភាពឥណទានតាមសាខាជាប្រចាំ
តាមដានរបាយការណ៍ឥណទានហួសកាលកំណត់ និងលុបចេញពីបញ្ជី (LWO) ក្រោមការគ្រប់គ្រង ដើម្បីធានាថា NPL និង LWO ត្រូវបានដោះស្រាយ
តាមដានលទ្ធផលឥណទានលុបចេញពីបញ្ជី (LWO) ដែលប្រមូលបាន ធៀបនឹងផែនការ
ធ្វើការវាយតម្លៃគុណភាពឥណទាន ដើម្បីកំណត់តំបន់ដែលមាន PAR កើនឡើង
កំណត់ និងបញ្ជាក់មូលហេតុដែល LWO មិនអាចប្រមូលមកវិញបានតាមផែនការ
កំណត់យុទ្ធសាស្រ្ត ដើម្បីទាប្រាក់កម្ចីត្រឡប់មកវិញ និង
ដោះស្រាយបញ្ហាដែលជួបប្រទះ
អភិវឌ្ឍ និងធ្វើបច្ចុប្បន្នកម្មលើនីតិវិធី ដើម្បីត្រួតពិនិត្យលើដំណើរការនៃការគ្រប់គ្រង NPL និង LWO ក្នុងសាខា
ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន (មេភូមិ មេឃុំ និងប៉ូលីស)
អនុវត្តការងារដទៃទៀតតាមការចាត់ចែងរបស់អ្នកគ្រប់គ្រង។
លក្ខណសម្បត្តិចាំបាច់ត្រូវមាន៖
បានបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់ ឬ សញ្ញាប័ត្រដែលមានតម្លៃស្មើ
មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំ ក្នុងផែ្នកឥណទានទាក់ទងនឹងផ្លូវច្បាប់
មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំ ក្នុងការផ្ដល់យោបល់ផ្លូវច្បាប់
មានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហា
មានជំនាញក្នុងការប្រើប្រាស់កម្មវីធីកុំព្យូទ័រ Microsoft Offices (Excel, Word,….)
មានចំណេះដឹងភាសាអង់គ្លេស អាចនិយាយ សរសេរ អាន និងស្ដាប់បានល្អ
មានភាពសកម្មការងារ រហ័សរហួន និងធ្វើការងារជាក្រុមបានល្អ
មានជំនាញក្នុងការដោះស្រាយបញ្ហា និងមានជំនាញទំនាក់ទំនងល្អ
មានអត្តចរិកល្អ មានការប្តជ្ញាចិត្ត និង គោរពវិន័យ។