មន្រ្តីរដ្ឋបាលកម្ចី (Loan Administration Officer)​
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • ទីតាំង
  • កណ្តាល(4) បាត់ដំបង(2) មណ្ឌលគីរី(2) ត្បូងឃ្មុំ(2) កំពង់ស្ពឺ(1) កោះកុង(1) ក្រចេះ(1) សៀមរាប(1)

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

បញ្ចូលព័ត៌មានអតិថិជន (CIF Creation)  បង្កើតគណនីសន្សំ (Savings Opening) និង គណនីកម្ចី (Loan Opening) ក្នុងប្រព័ន្ធ FLEXCUBE

• រៀបចំឯកសារកម្ចី ដាក់ជូនគណៈកម្មការអនុម័តកម្ចី

• ត្រួតពិនិត្យប្រព័ន្ធ CBC និង បញ្ចូលព័ត៌មានអតិថិជន

• គ្រប់គ្រងឯកសារកម្ចី និងបញ្ញើសន្សំ យកទៅរក្សាទុកឲ្យបាន ត្រឹមត្រូវ តាមលំដាប់លំដោយនៅក្នុងថ្ងៃនីមួយៗ

• ចុះបញ្ជីឯកសារទ្រព្យដាក់ធានាចូលក្នុងប្រព័ន្ធ

• គ្រប់គ្រងរក្សាទុកទ្រព្យដាក់ធានា

• ធ្វើការកត់ត្រាប្រគល់ទទួល និងខ្ចីឯកសារ

• គ្រប់គ្រងឯកសារកម្ចី និង បញ្ញើ-សន្សំ ដែលមាននៅក្នុងសាខាឲ្យបាន  ត្រឹមត្រូវ

• ធ្វើរបាយការណ៍ជូននាយកសាខា និងផ្នែកពាក់ព័ន្ធ

• ធ្វើការងារផ្សេងៗ ដែលត្រូវបានកំណត់ដោយអ្នកគ្រប់គ្រង។

លក្ខណសម្បត្តិចាំបាច់ត្រូវមាន៖

• បានបញ្ចប់បរិញ្ញាបត្រ ផ្នែកគណនេយ្យ គ្រប់គ្រង ធនាគារ និង ហិរញ្ញវត្ថុ ឬសញ្ញាប័ត្រមានតម្លៃស្មើ

• មានបទពិសោធន៍ទាក់ទងនឹង  វិស័យធនាគារ  ឬ   គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាការប្រសើរ  

• មានជំនាញក្នុងការងាររដ្ឋបាល និងការរៀបចំឯកសារ

• មានគុណធម៌ប្រុងប្រយ័ត្ន មានវិន័យការងារ និងមានភាពស្មោះត្រង់

• អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងនិយាយ សរសេរ អាន បានល្អ និង

• ចេះប្រើប្រាស់កុំព្យូទ័របានល្អ កុំព្យូទ័រ Ms Offices, Internet, MS Outlook

• មានអត្តចរិករួសរាយរាក់ទាក់ ស្លូតបូត សុភាពរៀបសារ និងមានទំនាក់ទំនងជាក្រុមបានល្អ

• ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ។