ក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នឹងផ្តល់ឱកាសការងារជាង ៣ ម៉ឺន កន្លែង នាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នេះ នៅក្នុងមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំរបស់ NEA គឺ៖ “ពិព័រណ៍ការងារ និងផលិតភាពជាតិ” នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ និងទទួលបានការគាំទ្រដោយ អង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការរងារ កុំភ្លេចត្រៀម CV អោយបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗដោយផ្ទាល់ ឬតាមអនឡាញ www.careerfair.nea.gov.kh និង អាចចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិជាច្រើនផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ 017 871 807 ឬ Call Center លេខ ១២៩៧ ឬ ១២៨៦៕

#NEA #ការងារ

☎️

077 232378 / 016 786655 (Telegram)

🌐

https://careerfair.nea.gov.kh

🌐

http://www.nea.gov.kh

▶️

Telegram (NEA-ឱកាសការងារ) https://t.me/neakhmer

📩

Email: jc_pp@nea.gov.kh

⭐️

Facebook #neakhmer #ppjobcenter

📍

NEA_JOBSEARCH_APP

🔗

https://apps.apple.com/kh/app/nea-job-search/id1449090850

🔗

https://play.google.com/store/apps/details...

តម្រូវការជ្រើសរើសកម្លាំងពលកម្ម (37,801)

ចំនួន CV ដែលបានដាក់ពាក្យរួច 22