បុគ្គលិកផ្នែកគ្រប់គ្រងហានិភ័យឥណទាន
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • មុខរបរលម្អិត
  • អ្នក​វិភាគ​ហិរញ្ញវត្ថុ
  • ទីតាំង
  • ភ្នំពេញ(1)
  • ភារកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ៖
  • _ ចូលរួមគ្រប់គ្រងហានិភ័យឥណទានឱ្យស្ថិតនៅក្នុងកម្រិតដែលអាចទទួលយកបាន ដូចបានចែងនៅក្នុងឯកសារគោល    នយោបាយគ្រប់គ្រងហានិភ័យ និងឯកសារពាក់ព័ន្ធផ្សេងៗ។
  • _ ចូលរួម​ផ្តល់​យោបល់​​លើហានិ​ភ័​យ​ឥ​ណទាន ​ដើម្បី​ជា​​មូ​ល​ដ្ឋា​ន​ក្នុ​​ង​ការ​ផ្ត​ល់​​ឥ​ណ​ទា​ន​​​ថ្មី​​​ការ​បន្ថែម​ឥណទាន ការដក​ ឬ​ប្តូរ​ទ្រ​ព្យ​​ធា​នា​ឥ​​ណទាន ការ​ព​​ន្យា​រ​ការ​​សង​ប្រាក់ ឬ​ សំណើ​សុំ​កែ​ប្រែលក្ខខណ្ឌឥណទាន​ផ្សេងៗ​។
  • _ ចូលរួមកំណត់ ​និង​ធ្វើ​បច្ចុប្បន្នភាព​​​ពិន្ទុហានិភ័យ​ឥណទាន​របស់​អតិថិជន​ទាំង​អស់ដែល​នា​យ​ក​ដ្ឋា​​ន​គ្រ​ប់​គ្រ​ង​​ហា​និភ័យ បានសិក្សា និងផ្តល់យោបល់។
  • _ ចូលរួមផ្ដល់យោបល់​ទៅ​លើ​ការ​កំណត់​អត្រា​ការ​ប្រាក់ ​ដោយ​ផ្អែក​លើ​កម្រិត​ហានិភ័យ​ឥណទាន​តាម​ប្រ​ភេ​ទ​​​អ​តិ​ថិជន ឬ​សម្ពៀត​ឥណទាន​នីមួយៗ។
  • _ ចុះពិនិត្យស្ថានភាពអតិថិជនដែលទទួលបានឥណទានរួចហើយដល់ទីកន្លែងដើម្បីជាមូលដ្ឋានគ្រប់គ្រង និងកាត់បន្ថយ ហានិភ័យឱ្យកាន់តែមានប្រសិទ្ធភាព។
  • _ ចូលរួមសិក្សា​ស្វែងយល់ និងកំណត់នូវអត្តសញ្ញាណនៃហានិភ័យឥណទានដែលកំពុងកើតមាន ឬ អាច​កើត​​មានឡើងចំពោះធនាគារ។
  • _ ចូលរួមសិក្សាស្វែងយល់ និងវាយតម្លៃនូវទំហំផលប៉ះពាល់ និងភាពអាចកើតមានឡើងនៃ​ហានិភ័យ​ឥ​ណ​ទា​​ន​ដែ​លបាន កំណត់អត្តសញ្ញាណរួចហើយ។
  •  
  • គុណវុឌ្ឍិ និងសមត្ថភាព៖
  • _ បរិញ្ញាប័ត្រផ្នែកពាក់ព័ន្ធ ដូចជាហិរញ្ញវត្ថុ ស្ថិតិ ធនាគារ គ្រប់គ្រងអាជីវកម្ម ឬគ្រប់គ្រងហានិភ័យ
  • _ មានជំនាញ​និងបទពិសោធន៍​ការងារទាក់ទង​នឹងផ្នែកហានិភ័យ , ​វិស័យ​ធនាគារ​យ៉ាងតិច ១ឆ្នាំ
  • _ យល់ច្បាស់ពីឥណទានអចលនទ្រព្យ ឥណទានគ្រឹះស្ថានហិរញ្ញវត្ថុ ឥណទានកសិកម្ម ឥណទានពាណិជ្ជកម្ម និងឧស្សាហកម្ម ឥណទានបុគ្គល និងឥណទានផ្សេងៗ
  • _ ចេះ​ប្រើ​កុំព្យូទ័រ និង​កម្មវិធី Microsoft Office
  • _ ចេះ​និយាយ និង​សរសេរ​ភាសា​ខ្មែរ និង​អង់គ្លេស
  • _ យល់ដឹងអំពីផលិតផល​ហិរញ្ញវត្ថុ ,​ជំនាញ​បច្ចេកទេស ឬរបៀបគ្រប់គ្រងអាជីវកម្ម​ នៃ​វិស័យកសិកម្ម
  • _ យល់​ដឹង​អំពីរបៀប​បកស្រាយ​របាយការណ៍ ឬ​ព័ត៌មាន​ហិរញ្ញវត្ថុមានគំនិតច្នៃប្រឌិត និងផ្តួចផ្តើមថ្មីៗ
  • _ ឧស្សាហ៍ព្យាយាម​ និងយកចិត្ដទុកដាក់ចំពោះការងារ។
ឱកាសការងារផ្សេងទៀត