អំពីធនាគារ

 

សូម​ស្វាគមន៍​មក​កាន់​ធនាគារ​ ABA​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​មួយ​របស់​កម្ពុជា​។​ ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 1996​ មានឈ្មោះ​ថា​ធនាគារ​ វឌ្ឍនៈ​អាស៊ី​ ចំកាត់​ បច្ចុប្បន្ន​យើង​បាន​ក្លាយជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ ដល់​ 2023 របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

 

ឆ្លងកាត់រយៈពេល​ 27 ឆ្នាំ ក្នុងវិស័យធនាគារ ABA​ បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​យ៉ាង​រឹង​មាំ​ក្នុង​ទីផ្សារ​ ដើម្បី​បម្រើសេវា​ជូន​ដល់​បណ្ដា​អតិថិជន​ជា​ច្រើន​ដូច​ជា​ សហគ្រាស​ធុន​តូច​ និង​មធ្យម​,​ អាជីវកម្ម​ខ្នាត​តូច​ និង​រូបវន្តបុគ្គល​។​ ជាមួយ​បណ្ដាញ​សាខា​ចំនួន​ 99,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1700+​ នៅ​ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ បាន​ធ្វើ​ឲ្យ​ធនាគារ​ ABA​ អាច​បម្រើ​អតិថិជន​បាន​កាន់តែ​ច្រើន​ឡើងៗ​ ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​នេះ​ គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង​។​

តម្រូវការជ្រើសរើសកម្លាំងពលកម្ម (11)

ចំនួន CV ដែលបានដាក់ពាក្យរួច 6