§ ចូលរួមជាមួយនាយកនាយិកាសាខា នាយកនាយិការងសាខា និងប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីរៀបចំផែនការប្រមូលបំណុលលុបចេញពីបញ្ជីរួមរបស់សាខា។
§ ចូលរួមសហការជាមួយនាយកនាយិការងសាខា ប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ និង មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីជម្រុញការដោះស្រាយបំណុលយឺតយ៉ាវចាប់ពី១៨០ថ្ងៃឡើងទៅ និងដើម្បីប្រមូលបំណុលលុបចេញពីបញ្ជីរបស់សាខាប្រកបដោយប្រសិទ្ធភាព។
§ ធានាថាបុគ្គលិកសាខាពាក់ព័ន្ធទាំងអស់មានរបាយការណ៍ បំណុលលុបចេញពីបញ្ជី និងបញ្ជីឈ្មោះអតិថិជនយឺតយ៉ាវបានទាន់ពេលវេលា។
§ តាមដានលទ្ធផលការប្រមូលបំណុលរបស់នាយកនាយិការងសាខា ប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ និង មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីផ្តល់ជាដំណោះស្រាយ និងធ្វើការរាយការណ៍ពីឧបសគ្គ ជូននាយកនាយិកាសាខា។
§ ចូលរួមរៀបចំឯកសារផ្លូវច្បាប់ពាក់ព័ន្ធនឹងការដោះស្រាយបំណុល។
§ រៀបចំរបាយការណ៍ដោះស្រាយបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជី រួមទាំងការត្រួតពិនិត្យសំណើរលុបបំណុលចេញពីបញ្ជីរបស់សាខា។
§ តាមដានដំណើរការផ្លូវច្បាប់ក្នុងការដោះស្រាយបំណុលសម្រាប់សាខារបស់ខ្លួន។
§ ធ្វើការជិតស្និទ្ធជាមួយនាយកនាយិកាសាខាក្នុងការដោះស្រាយបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជី។