§ បង្កើត និងអភិវឌ្ឍយុទ្ធសាស្ត្រលក់ នៃប្រាក់បញ្ញើ ATM Card, LOLC Mobile, User Merchant និងសេវាហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្ម និងធានាបាននូវ ការបំពេញតម្រូវការរបស់អតិថិជន។
§ គាំទ្រគ្រប់ភាគីពាក់ព័ន្ធ និងសាខា ដើម្បីធានានូវផែនការប្រាក់បញ្ញើ ATM Card និងសេវាហិរញ្ញវត្ថុ សម្រេចបានតាមគោលដៅ។
§ រៀបចំផែនការប្រមូលប្រាក់បញ្ញើ ATM Card និងសេវាហិរញ្ញវត្ថុរៀងជារៀងរាល់ថ្ងៃ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងសម្រេចបាននូវគោលដៅរបស់ អិលអូអិលស៊ី។
§ យល់អំពីអតិថិជនសក្ដានុពល ទីផ្សារ និងតម្រូវការចាំបាច់ ដើម្បីធ្វើផែនការសកម្មភាពចូលទីផ្សារថ្មី ប្រកបដោយប្រសិទ្ធិភាព ខ្ពស់។
§ ចុះជួបអតិថិជនតាមទីផ្សារ និងបញ្ចុះបញ្ចូលដាក់ប្រាក់បញ្ញើ ប្រើប្រាស់កាតអេធីអឹម និងណែនាំ អំពីផលិតផលថ្មី របស់ អិលអូអិលស៊ី។
§ រៀបចំរបាយការណ៍សរ៉ុបសង្ខេប ដែលបានទំនាក់ទំនងប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ហើយធៀបនិងផែនការជាក់ស្តែង និងស្វែងរកនូវចំណុចខ្សោយដែលកំពុងប្រឈម និងដំដោះស្រាយឱ្យទាន់ពេល។
§ ត្រួតពិនិត្យមើលនូវស្ថានភាពធ្លាក់ចុះនៃការលក់ ប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតដែលអាចកើតមានឡើង និងរកដំណោះស្រាយ។
§ យល់ពីចំណុចខ្សោយនៃផលិតផលប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ ដើម្បីធ្វើការអភិវឌ្ឍន៍ និងអតិថិជនពេញចិត្តកាន់តែខ្លាំង។
§ រក្សាទំនាក់ទំនងជាមួយអតិថិជន ប្រកបដោយភាពរួសរាយ រាក់ទាក់ ស្របតាមគោលការណ៍របស់អិលអូអិលស៊ី។