មន្រ្តីឥណទាន
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • មុខរបរលម្អិត
  • មន្រ្តី​ឥណទាន និង​ប្រាក់​កម្ចី
  • ទីតាំង
  • បន្ទាយមានជ័យ(3) បាត់ដំបង(3) កំពង់ឆ្នាំង(3) កំពង់ស្ពឺ(3) កំពត(3) កណ្តាល(3) ពោធិ៍សាត់(3) សៀមរាប(3) ព្រះសីហនុ(3) ស្វាយរៀង(3) តាកែវ(3) ត្បូងឃ្មុំ(3) ភ្នំពេញ(2)
  1. តួនាទី និងកាតព្វកិច្ច
  2. ការធ្វើផែនការ
  • ធ្វើផែនការ ការងារ ប្រចាំខែ ប្រចាំសបា្ដហ៍។ 
  • ធ្វើផែនការ ហិរញ្ញវត្ថុ (សាច់ប្រាក់) ប្រចាំខែ និងប្រចាំ សបា្ដហ៍។
  1. គ្រប់គ្រងលើប្រតិបត្ដិការ ផ្ដល់កម្ចី និង សេវាប្រាក់បញ្ញើសន្សំ
  • សិក្សា និង វាយតម្លៃ តំបន់ ប្រតិបត្ដិការថ្មី និង ចាស់ (ឃុំ ភូមិ)។
  • ធ្វើការផ្សព្វផ្សាយ ផលិតផលឥណទាន ប្រាក់បញ្ញើសន្សំ និង សេវាកម្ម របស់ស្ថាប័ន។
  • វាយតម្លៃអតិថិជន ដែលស្នើសុំខ្ចីប្រាក់ វាយតម្លៃ អត្តចរិត មុខរបរ ទ្រព្យសម្បត្ដិ និង ប្រភពសំណង …។
  • បំពេញ និង ត្រួតពិនិត្យឡើងវិញនូវរាល់ឯកសារដែលពាក់ព័ន្ធនឹងឥណទានដើម្បីអោយមានភាពត្រឹមត្រូវ និង មានសុពលភាព។
  • ធានាបាននូវការគោរពគោលការណ៍និតិវិធី និងអនុវត្ដតាមការណែនាំ ផ្សេងៗរបស់ នាយកសាខា នាយកតំបន់ និង ការិយាល័យកណ្ដាល។
  • បញ្ចេញឥណទានឱ្យបានត្រឹមត្រូវ មានគុណភាព និងសម្រេចបានតាមផែនការកំណត់។
  • សិក្សាពីស្ថានភាពឥណទាន និង ការប្រគួតប្រជែងក្នុងតំបន់ប្រតិបត្ដិការរបស់ខ្លួន។
  • ចូលរួមបណ្ដុះបណ្ដាល និង ណែនាំដល់មន្ដ្រីទំនាក់ទំនងបឋមលើការងារដែលត្រូវធ្វើ។
  • បណ្តុះវិន័យឥណទានដល់អ្នកខ្ចី អ្នករួមខ្ចី អំពីគោលការណ៍ នីតិវិធី លក្ខខណ្ឌតម្រូវ។
  • រៀបចំផ្តល់ឥណទានជូនអតិថិជន ដោយបញ្ជាក់អំពីទំហំ រយៈពេល អត្រាការប្រាក់ ការសងប្រាក់ លក្ខខណ្ឌផ្សេងៗ រួមទាំងឯកសារចាំបាច់ដែលទទួល ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់គ្រាន់។ 
  1. កិច្ចការប្រមូលឥណទាន
  • ត្រួតពិនិត្យជាប្រចាំថ្ងៃនូវបញ្ជីសងប្រាក់ បញ្ជីខកខានសងប្រាក់របស់អតិថិជន 
  • ពន្យល់អតិថិជនពីការសងប្រាក់ អាចអនុវត្តបានការិយាល័យសាខាគ្រឹះស្ថាន ឬតាមរយៈនិយោជិត និងភ្នាក់ងារសហការ 
  • រៀបចំសាច់ប្រាក់ដែលប្រមូលពីអតិថិជនតាមប្រភេទជាប្រចាំ និងជំរះបញ្ជីជាមួយមន្រី្តប្រតិបត្តិការ
  • ពិនិត្យមើលក្រដាសប្រាក់អោយបានត្រឹមត្រូវ ជៀសវាងក្រដាសប្រាក់ក្លែងក្លាយ
  1. កិច្ចការដោះស្រាយបំណុល​ និងធ្វើការតាមដានអតិថិជន
  • សិក្សាស្រាវជ្រាវ និងធ្វើការតាមដានលើអតិថិជនដែលបានផ្តល់ឥណទានឱ្យបានច្បាស់លាស់ អំពី​ស្ថានភាពគោលបំណងនៃការប្រើប្រាស់ឥណទាន មុខរបរ ស្ថានភាពគ្រួសារ ស្ថានភាពទ្រព្យ និងស្ថានភាពបំណុល និង​​​កំណត់មូល​ហេតុវិបត្តិបញ្ហារបស់​អតិថិជនខកខានមិនបានសងប្រាក់។
  • ត្រួតពិនិត្យជាប្រចាំនូវរបាយការណ៍ឥណទាន សិក្សា វិភាគ និងវាយតម្លៃសមតុល្យឥណទានដែលមាន ហានិភ័យ រួមទាំងគុណភាពឥណទាន។ 
  • ធ្វើការបែង​ចែក​ចំណាត់​ថ្នាក់បំណុល (ធម្មតា​​​​ ក្រោមស្តង់ដារ​ ​​សង្ស័យ​ ​និង​បាត់បង់)។ 
  • ចុះដោះស្រាយរាល់បំណុលអតិថិជន ដែលខកខានសងប្រាក់ឱ្យបានទាន់ពេលទៅតាមផែនការ។
  1. កិច្ចការរបាយការណ៍
  • ធ្វើរបាយការណ៍បូកសរុបការអនុវត្ដផែនការ(ការផ្ដល់ប្រាក់កម្ចី និងសន្សំ) និងលទ្ធផលការងារប្រចាំខែ ប្រចាំសបា្ដហ៍។
  • ធ្វើរបាយការណ៍បំណុលយឺតយ៉ាវ និងលទ្ធផលនៃការដោះស្រាយ។
  • រាយការណ៍ជាបន្ទាន់ចំពោះហេតុការណ៍ទាំងឡាយណាដែលកើតឡើងមិនប្រក្រតី។
  • ធ្វើរបាយការណ៍ផ្សេងៗទៀតដែលតម្រូវការដោយអ្នកគ្រប់គ្រង។
  1. ការរាយការណ៍ និងការងាររដ្ឋបាល
  • ជាតំណាងឲ្យគ្រឹះស្ថានក្នុងការទំនាក់ទំនងសាធារណៈនៅក្នុតំបន់ប្រតិបត្ដិការរបស់​ខ្លួន ឬស្នើសុំទៅ នាយកសាខាបើខ្លួនមិនមានលទ្ធភាព ។
  • រាយការណ៍ជូនប្រធានទំនាក់ទំនង។
  1. អនុវត្តការងារដទៃទៀតតាមការស្នើសុំរបស់អ្នកគ្រប់គ្រង។