អំពីពិព័រណ៍
ចូលគណនី
ចុះឈ្មោះ
ពិព័រណ៍ការងារ និងផលិតភាពជាតិ
ទំព័រដើម
ឱកាសការងារ
កម្មវិធីបើកពិព័រណ៍
សិក្ខាសាលា
កម្រងរូបភាព
MOHANOKOR MFI
(85)
ភ្នំពេញ
1 month ago
ប្រធានផ្នែកឥណទាន
ប្រភេទការងារ
ហិរញ្ញវត្ថុ
មុខរបរលម្អិត
អ្នកវិភាគហិរញ្ញវត្ថុ
ទីតាំង
កំពង់ស្ពឺ(
1
) សៀមរាប(
1
)
ការធ្វើផែនការ
ចូលរួមធ្វើផែនការយុទ្ធសាស្ដ្រ ផ្ដល់ឥណទាន ប្រាក់បញ្ញើសន្សំ និងសេវាផ្សេងៗ រយៈពេលវែង ប្រចាំឆ្នាំ ប្រចាំខែ និងប្រចាំសបា្ដហ៍។
ចូលរួមត្រួតពិនិត្យផែនការយុទ្ធសាស្ត្រអាជីវកម្មក្នុងរយៈពេលវែងនៃការផ្តល់ឥណទានសម្រាប់ផែនការប្រចាំខែ និងប្រចាំឆ្នាំ។
ចូលរួមធ្វើផែនការយុទ្ធសាស្ត្រហិរញ្ញវត្ថុ ប្រចាំសប្តាហ៍ (សាច់ប្រាក់) និងប្រចាំខែ។
ចូលរួមរៀបចំផែនការជ្រើសរើសបុគ្គលិក និងរៀបចំផែនការគ្រប់គ្រងប្រតិបត្តិការ។
គ្រប់គ្រងលើប្រតិបត្ដិការ ផ្ដល់ឥណទាន និង សេវាប្រាក់បញ្ញើសន្សំ
ចូលរួមសិក្សា និងវាយតម្លៃ តំបន់ ប្រតិបត្ដិការថ្មី និងចាស់ (ស្រុក/ខណ្ឌ ឃុំ/សង្កាត់ និងភូមិ) ផ្សព្វផ្សាយនូវផលិតផល-សេវាកម្ម ឥណទាន និងប្រាក់បញ្ញើសន្សំ។
រៀបចំ ចាត់ចែង និងត្រួតពិនិត្យលើផែនការបញ្ចេញ-ប្រមូលឥណទានប្រចាំថ្ងៃរបស់មន្ត្រីទំនាក់ទំនងដាក់ជូន ថ្នាក់មានសមត្ថកិច្ច ឬផ្នែកពាក់ព័ន្ធ។
ដឹកនាំ ចាត់ចែង និងសិក្សាស្រាវជ្រាវ ទៅលើប្រវត្តិអតិថិជន អត្តចរិត ទ្រព្យធានា សមត្ថភាពសងត្រលប់ និងស្របតាមលក្ខខណ្ឌរបស់គ្រឹះស្ថាន។
ធ្វើការត្រួតពិនិត្យរាល់ឯកសារ និងជួយបំពេញទៅលើឯកសារឥណទាន និងព្រមទាំងប្រាក់បញ្ញើសន្សំ។
ធានាបាននូវការគោរពគោលការណ៍និតិវិធី និងអនុវត្ដតាមការណែនាំផ្សេងៗរបស់ នាយកសាខា នាយកតំបន់ និងការិយាល័យកណ្ដាល។
បញ្ចេញឥណទានឱ្យបានត្រឹមត្រូវ មានគុណភាព និងសម្រេចបានតាមផែនការកំណត់
ចូលរួមតាមដាន និងគ្រប់គ្រងរបាយការណ៍បំណុលមិនដំណើរការទាំងអស់ និងដោះស្រាយបញ្ហាដែលកើតមាន។
ចូលរួមធ្វើការផ្សព្វផ្សាយលើផលិតផលបញ្ញើសន្សំ ជូនសាធារណជនទូទៅ ទាំងដៃគូសហការណ៍ និងស្ថានប័នសាធារណៈ ព្រមទាំងឯកជនក្នុងតំបន់ប្រតិបត្តិការ។
កិច្ចការរបាយការណ៍
ត្រួតពិនិត្យ របាយការណ៍ប្រាក់បញ្ញើសន្សំ និងឥណទាន វិភាគ និងវាយតម្លៃសមតុល្យ ហានិភ័យនៃឥណទាន(NPL)។
ដឹកនាំគ្រប់គ្រង ការអនុវត្ត DUR របស់មន្ត្រីទំនាក់ទំនង។
ធ្វើរបាយការណ៍ផ្សេងៗតាមការស្នើសុំរបស់ថ្នាក់គ្រប់គ្រង។
ការគ្រប់គ្រងបុគ្គលិក
ត្រួតពិនិត្យលើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលិក។
ពិនិត្យមើលលទ្ធផលសម្រេចបានប្រៀបធៀបទៅនឹងផែនការ។
ធ្វើជាគំរូ និងគ្រប់គ្រងបុគ្គលិក ដើម្បីលើកកម្ពស់សកម្មភាពការងារអសកម្ម។
តម្រង់ទិស បង្វឹក និងណែនាំដល់បុគ្គលិកចាស់ និងថ្មី។
លើកទឹកចិត្តជំរុញបុគ្គលិកឲ្យអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការកំណត់គោលដៅ។
ធានាដល់បុគ្គលិកឱ្យមានវិន័យ និងបរិយាកាសការងារល្អ។
ការដោះស្រាយបញ្ហា
ចូលរួម និងដោះស្រាយក្នុងបញ្ហាបំណុលខូច។
ដោះស្រាយបញ្ហា និង សម្របសម្រួលរាល់ពាក្យបណ្តឹង ឬមតិយោបល់ណាមួយពីអតិថិជន។
ដោះស្រាយបញ្ហារវាងបុគ្គលិក និងបុគ្គលិក ក្នុងករណីដែលកើតឡើង។
ដោះស្រាយបញ្ហាទាំងអស់នៅក្នុងតំបន់ប្រតិបត្តិការ។
ការរាយការណ៍ និងកិច្ចការងាររដ្ឋបាល
ធ្វើជាអ្នកតំណាងរបស់គ្រឹះស្ថាន ក្នុងការទំនាក់ទំនងសាធារណៈនៅក្នុងតំបន់ប្រតិបត្តិការ។
ចូលរួមក្នុងការជ្រើសរើសបុគ្គលិកទៅតាមការចាត់តាំង និងតម្រូវការចាំបាច់។
បង្ហាញព័ត៌មាន និងឯកសារទាំងអស់របស់បុគ្គលិកទៅអ្នកគ្រប់គ្រង។
រាយការណ៍ជូននាយកសាខា។
អនុវត្តការងារដទៃទៀតតាមការស្នើសុំរបស់អ្នកគ្រប់គ្រង
ឱកាសការងារផ្សេងទៀត
EOD Operation Officer
ប្រធានផ្នែកឥណទាន
មន្រ្តីឥណទានជាន់ខ្ពស់
មន្រ្តីឥណទាន
ប្រធានផ្នែកប្រតិបត្តិតាម