នាយកភូមិភាគ ជាអ្នកទទួលខុសត្រូវលើការគ្រប់គ្រងរដ្ឋបាល និងប្រតិបត្តិការប្រចាំថ្ងៃឲ្យមានប្រសិទ្ធភាពនៅការិយាល័យ
សាខា រួមទាំង ប្រតិបត្តិការមួយចំនួនដែលគាត់ជាអ្នកទទួលបន្ទុក ការលក់ផលិតផល សេវាកម្មអតិថិជន សន្តិសុខ និងសុវត្ថិភាព ដោយយោងទៅតាមគោលបំណងរបស់ស្ថាប័ន។ ធ្វើការអភិវឌ្ឍអាជីវកម្មប្រាក់កម្ចីថ្មី ផ្តល់ជូនការបម្រើសេវាកម្មអតិថិជន ឲ្យមានស្តង់ដារខ្ពស់ និង ជំរុញសេវាកម្ម តាមរយៈការបង្វឹក ការណែនាំ និង ការលើកទឹកចិត្តបុគ្គលិក។ ផ្ដល់ភាពជាអ្នក
ដឹកនាំ ការបណ្តុះបណ្តាល និងការគ្រប់គ្រង។ គ្រប់គ្រងលើនាយកសាខា និងដំណើរការរបស់ផ្នែកឥណទាន និងតួនាទីរបស់អ្នកផ្តល់សេវាអតិថិជន។ នាយកភូមិភាគក៏នឹងជួយដល់នាយកសាខា តាមការចាំបាច់។