នាយក-នាយិការដ្ឋបាល មានតួនាទី និងភារកិច្ចលម្អិត ដូចខាងក្រោម៖ បង្កើតឲ្យមាននូវគោលការណ៍ នីតិវិធីជាមូលដ្ឋានសម្រាប់អនុវត្តក្នុងការិយាល័យរដ្ឋបាលឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ។
ចាត់ចែង និងត្រួតពិនិត្យការគ្រប់គ្រងឧបករណ៍-សម្ភារ ដោយរៀបចំបិទលេខកូដ និងតាមដានការប្រើប្រាស់ ការជួសជុល ការថែទាំ ឲ្យបានត្រឹមត្រូវ ព្រមទាំងសម្របសម្រួល និងផ្តល់ជំនួយបច្ចេកទេសលើការគ្រប់គ្រងឧបករណ៍-សម្ភារ ដល់គ្រប់ការិយាល័យរបស់គ្រឹះស្ថាន ប្រកបដោយប្រសិទ្ធភាព ។
ចាត់ចែង និងត្រួតពិនិត្យលើកិច្ចការបញ្ជូន-ទទួល និងការបែងចែកឧបករណ៍-សម្ភារ គ្រឿងបរិក្ខារផ្សេងៗ សម្រាប់ផ្គត់ផ្គង និងទ្រទ្រង់ដល់ប្រតិបត្តិការរបស់គ្រឹះស្ថានទាំងមូល ឲ្យមានដំណើរការរលូន និងទាន់ពេល ។