នាយកសាខា ជាអ្នកទទួលខុសត្រូវ លើការគ្រប់គ្រងរដ្ឋបាល និងប្រតិបត្តិការប្រចាំថ្ងៃ ឲ្យមានប្រសិទ្ធភាពនៅការិយាល័យសាខា រួមទាំង ប្រតិបត្តិការ ការលក់ផលិតផល សេវាកម្មអតិថិជន សន្តិសុខ និងសុវត្ថិភាព ដោយយោងទៅតាមគោលបំណងរបស់ស្ថាប័ន។ ធ្វើការអភិវឌ្ឍអាជីវកម្មប្រាក់កម្ចីថ្មី ផ្តល់ជូនការបម្រើសេវាកម្មអតិថិជន ឲ្យមានស្តង់ដាខ្ពស់ និង ជំរុញសេវាកម្ម តាមរយៈការបង្វឹក ការណែនាំ និង ការលើកទឹកចិត្តបុគ្គលិក។ ផ្ដល់ភាពជាអ្នកដឹកនាំ ការបណ្តុះបណ្តាល និងការគ្រប់គ្រង។ គ្រប់គ្រងលើបេឡាករតាមសាខា និងដំណើរការរបស់ភ្នាក់ងារឥណទាន និងតួនាទីរបស់អ្នកផ្តល់សេវាអតិថិជន។ នាយកសាខាក៏នឹងជួយដល់បេឡាករ ភ្នាក់ងារឥណទាន ឬ គណនេយ្យករ តាមការចាំបាច់។