អំពីពិព័រណ៍
ចូលគណនី
ចុះឈ្មោះ
ពិព័រណ៍ការងារ និងផលិតភាពជាតិ
ទំព័រដើម
ឱកាសការងារ
កម្មវិធីបើកពិព័រណ៍
សិក្ខាសាលា
កម្រងរូបភាព
MEGA LEASING PLC.
(127)
ភ្នំពេញ
1 month ago
ហេរញ្ញិក
ប្រភេទការងារ
ហិរញ្ញវត្ថុ
មុខរបរលម្អិត
បុគ្គលិកផ្នែកកត់ត្រាគណនេយ្យ និងបញ្ជី
ទីតាំង
ភ្នំពេញ(
5
) បន្ទាយមានជ័យ(
2
) បាត់ដំបង(
2
) កំពង់ចាម(
2
) កំពង់ស្ពឺ(
2
) កំពង់ធំ(
2
) ព្រៃវែង(
2
) សៀមរាប(
2
) ព្រះសីហនុ(
2
) ប៉ៃលិន(
2
) ត្បូងឃ្មុំ(
2
)
កាតព្វកិច្ច និងទំនួលខុសត្រូវសំខាន់ៗ
បដិសណ្ឋារអតិថិជន
ពន្យល់ ណែនាំផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ទៅកាន់អតិថិជនទាំងនៅការិយាល័យ និងតំបន់ប្រតិបត្តិការ
ដោះស្រាយបញ្ហានានាទាក់ទងនឹងការបង់ប្រាក់ និងបញ្ហាផ្សេងៗទៀតដែលលើកឡើងដោយអតិថិជន
ពិនិត្យឯកសារ និងពាក្យស្នើសុំភតិសន្យារបស់អតិថិជន ដើម្បីធានានូវភាពត្រឹមត្រូវ និងពេញលេញ។ បញ្ជូនឯកសារមិនត្រឹមត្រូវ និងមិនពេញលេញទៅមន្ត្រីឥណទានដើម្បីកែតម្រូវ មុននឹងបញ្ចូលព័ត៌មាននៅក្នុងប្រព័ន្ធមរកត
ពិនិត្យប្រវត្តិឥណទានរបស់អតិថិជននៅក្នុងប្រព័ន្ធCBC
បញ្ចូលទិន្នន័យអតិថិជន និងព័ត៌មានផ្សេងៗនៅក្នុងប្រព័ន្ធមរកត ដើម្បីបង្កើតកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុ កិច្ចសន្យាធានា តារាងបង់ប្រាក់ រួចបញ្ជូនទៅបុគ្គលិកទទួលបន្ទុកដើម្បីពិនិត្យ និងរៀបចំទូទាត់ប្រាក់ (disbursement)
ទទួលប្រាក់សងពីអតិថិជន និងបុគ្គលិកប្រតិបត្តិការ
កត់ត្រារាល់ប្រតិបត្តិការបង់សង (ជាសាច់ប្រាក់, ភ្នាក់ងារផ្ទេរប្រាក់ និងធនាគារ)
នៅក្នុងប្រព័ន្ធមរកតឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
រៀបចំ និងទូទាត់ប្រាក់បុរេប្រទាន
រៀបចំសាច់ប្រាក់ និងមូលប្បទានបត្រឱ្យបុគ្គលិកទទួលបន្ទុកដើម្បីទូទាត់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់ ឬអតិថិជន (disbursement)
ទូទាត់រាល់ចំណាយទាំងអស់ដោយធានាភាពគ្រប់គ្រាន់នៃឯកសារគាំទ្រផ្សេងៗ (ចំណាយបេសកកម្ម, ចំណាយទឹក
-
ភ្លើង, ចំណាយជួលការិយាល័យ, ចំណាយសម្ភារការិយាល័យ
។ល។)
បិទប្រតិបត្តិការប្រចាំថ្ងៃយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា
ផ្ដល់ព័ត៌មានដល់បុគ្គលិកប្រតិបត្តិការ ឬអតិថិជន អំពីទឹកប្រាក់ត្រូវសងផ្ដាច់ (ប្រាក់ដើម ប្រាក់ការ និងប្រាក់ពិន័យ)
ហៅទូរសព្ទទៅអតិថិជន អ្នកផ្គត់ផ្គង់ ឬជនបង្គោលដើម្បីបញ្ជាក់ការទទួលប្រាក់របស់ពួកគាត់
ផ្ទៀងផ្ទាត់ប្រាក់សងរបស់អតិថិជនដែលប្រមូលដោយបុគ្គលិកប្រតិបត្តិការ ដើម្បីធានាភាពត្រឹមត្រូវ
ដាក់ និងដកប្រាក់ពីធនាគារ
រៀបចំបញ្ជីឈ្មោះជនបង្គោល រួចបញ្ជូនទៅប្រធានហេរញ្ញិករៀងរាល់ថ្ងៃទី២៥នៃខែ ដើម្បីរៀបចំរបាយការណ៍រួម
រក្សា និងការពារព័ត៌មានសម្ងាត់របស់អតិថិជន
រៀបចំ និងរក្សាទុកឯកសារភតិសន្យា និងទ្រព្យធានា (សាខាស្រុក)
គ្រប់គ្រងការដាក់
-
ដកទ្រព្យធានានៅក្នុងទូរសុវត្ថិភាព និងក្នុងប្រព័ន្ធគ្រប់គ្រងទ្រព្យធានា ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា (សាខាស្រុក)
ធ្វើបច្ចុប្បន្នកម្មទិន្នន័យទ្រព្យរឹបអូសនៅក្នុងប្រព័ន្ធយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា
រៀបចំបញ្ជីចំណាយ(Purchase) ប្រចាំខែ រួចបញ្ជូនទៅប្រធានហេរញ្ញិកដើម្បីរៀបចំបញ្ជីរួម
ការងារផ្សេងៗទៀតដែលចាត់តាំងដោយអ្នកគ្រប់គ្រង។
លក្ខខណ្ឌជ្រើសរើស
បរិញ្ញាបត្រផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ ឬផ្នែកពាក់ព័ន្ធ
ចំណេះដឹងផ្នែកកុំព្យូទ័រ (MS. Office អ៊ីមែល អ៊ីនធើណេត និងប្រព័ន្ធគណនេយ្យផ្សេងៗ)
ចំណេះដឹងភាសាអង់គ្លេសល្អ ទាំងការនិយាយ និងការសរសេរ ជំនាញខាងធ្វើបទបង្ហាញ
មានបទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារ ក្នុងបរិបទកម្ពុជា
មានបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធធនាគារ និងការគ្រប់គ្រងសាច់
ជំនាញចាត់ចែងការងារច្រើន អាចធ្វើការងារក្រោមសម្ពាធ
ជំនាយសម្របសម្រួលល្អ មានគំនិតច្នៃប្រឌិត មានជំនាញវិភាគល្អ មានឆន្ទៈខ្ពស់ ឧស្សាហ៍ព្យាយាម និងគួរឱ្យជឿជាក់
ឱកាសការងារផ្សេងទៀត
មន្ត្រីឥណទាន ហ្វឹកហ្វឺន
មន្ត្រីឥណទាន
មន្ត្រីផ្នែកលក់ និងទីផ្សារ
មន្ត្រីស្តារបំណុល