អំពីពិព័រណ៍
ចូលគណនី
ចុះឈ្មោះ
ពិព័រណ៍ការងារ និងផលិតភាពជាតិ
ទំព័រដើម
ឱកាសការងារ
កម្មវិធីបើកពិព័រណ៍
សិក្ខាសាលា
កម្រងរូបភាព
MEGA LEASING PLC.
(127)
ភ្នំពេញ
1 month ago
មន្ត្រីផ្នែកលក់ និងទីផ្សារ
ប្រភេទការងារ
ទីផ្សារ
មុខរបរលម្អិត
វិជ្ជាជីវៈខាងការផ្សព្វផ្សាយ និងទីផ្សារ
ទីតាំង
បន្ទាយមានជ័យ(
2
) បាត់ដំបង(
2
) កំពង់ចាម(
2
) កំពង់ស្ពឺ(
2
) ភ្នំពេញ(
2
) ព្រៃវែង(
2
) សៀមរាប(
2
) ព្រះសីហនុ(
2
) ប៉ៃលិន(
2
) ត្បូងឃ្មុំ(
2
)
កាតព្វកិច្ច និងទំនួលខុសត្រូវសំខាន់ៗ
ប្រជុំជាមួយប្រធានសាខាសម្រាប់សាខាខេត្ត និង/ឬ ប្រធានមន្ត្រីឥណទានសម្រាប់សាខាស្រុក ដើម្បីរិះរកវីធីសាស្រ្តក្នុងការជំរុញ និងលើកកម្ពស់ Branding ក្រុមហ៊ុន
ប្រចាំការនៅកន្លែងហាងលក់ម៉ូតូដែលជាដៃគូរសហការរបស់ក្រុមហ៊ុនជាប្រចាំ
ទំនាក់ទំនងទៅកាន់អតិថិជនជាប្រចាំដែលទទួលបានពីបុគ្គលិកប្រតិបត្តិការចុះផ្សព្វផ្សាយជា (បើមាន)
ផ្ញើរបាយការណ៍លក់ទៅប្រធានរបស់ខ្លួនជាប្រចាំ
ផ្ញើរបាយការណ៍គ្រប់គ្រងម៉ូតូនៅក្នុងស្តុកជាប្រចាំ
ផ្ញើរបាយការណ៍លទ្ធផលជារៀងរាល់ខែ
គ្រប់គ្រងស្តុកសម្ភារៈប្រម៉ូសិន
មានទំនាក់ទំនងល្អជាមួយដៃគូរសហការ
មានបញ្ជីគ្រប់គ្រងអតិថិជនដែលចូលមកមើលម៉ូតូនៅហាងលក់ម៉ូតូដែលជាដៃគូរសហការរបស់ក្រុមហ៊ុន
សម្អាតម៉ូតូនៅតាមហាងលក់ម៉ូតូដែលជាដៃគូរសហការឱ្យមានភាពទាក់ទាញ និងប្រាកដថាហាងលក់ម៉ូតូដែលជាដៃគូរសហការ មានម៉ូតូគ្រប់ស៊េរីទៅតាមតម្រូវការរបសអតិថិជន
ត្រូវមានសម្ភារទីផ្សារគ្រប់គ្រាន់នៅតាមហាងលក់ម៉ូតូដែលជាដៃគូរសហការដូចជា ឆ័ត្រ Wobbler, Banner, ទឹកសុទ្ធ Coca Cola និងសម្ភារៈផ្សេងៗទៀត ដើម្បីទាក់ទាញអតិថិជនឱ្យចូលមកបង់រំលស់
ជួយរៀបចំឯកសារបើកម៉ូតូឱ្យអតិថិជនជាប្រចាំ សម្រាប់អតិថិជនមកបង់រំលស់ម៉ូតូនៅហាងលក់ម៉ូតូដែលជាដៃគូរសហការរបស់ក្រុមហ៊ុន
ធ្វើផ្លាកលេខម៉ូតូជូនអតិថិជន កាត់ឈ្មោះ/ផ្ទេរកម្មសិទ្ធិជូនអតិថិជនបន្ទាប់ពីអតិថិជនបានទិញចលនវត្ថុជួលផ្តាច់ ឬបង់ផ្តាច់
បង្ហោះរូបភាពប្រូម៉ូសិនតាម Facebook Account របស់ខ្លួន Live Facebook ដើម្បីផ្សព្វផ្សាយការការលក់
ចុះផ្សព្វផ្សាយកម្រិតសាខានៅតាមតំបន់មូលដ្ឋានក្នុងភូមិនៃសាខារបស់ខ្លួន
កិច្ចការ និងសកម្មភាពផ្សេងៗទៀតដែលបានកំណត់ដោយប្រធានរបស់ខ្លួនផ្ទាល់
លក្ខខណ្ឌជ្រើសរើស
យ៉ាងហោចណាស់បានបញ្ចប់ការសិក្សាក្នុងឆ្នាំមូលដ្ឋាន
ចេះប្រើប្រាស់កុំព្យួទ័រ៖ Microsoft Office; World, Excel, Power Point, Internet & Email
មានចំណេះដឹងអំពីភតិសន្យាហិរញ្ញវត្ថុក្នុងបរិបទប្រទេសកម្ពុជា
មានជំនាញទំនាក់ទំនងល្អ ទាំងជំនាញការសរសេរ និងការអានភាសាខ្មែរ និងអង់គ្លេសបានល្អ
មានចំណេះដឹងក្នុងការដោះស្រាយបញ្ហា ការបង្ហាញ ការបម្រើសេវាកម្មអតិថិជន និងជំនាញលក់
មានបទពិសោធន៍នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬឧស្សាហកម្ម ឬធនាគារ
មានការប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយក្រមសីលធម៌ និងគួរឱ្យទុកចិត្ត
ធ្វើការគ្រប់គ្រងបានល្អលើកិច្ចការងារច្រើន / ទាន់ពេលវេលា និងអាចធ្វើការងារដែលមានសម្ពាធ
មានជំនាញក្នុងការចរចា និងទំនាក់ទំនង
មានឆន្ទះក្នុងការរៀនសូត្រ និងមានឆន្ទះក្នុងការធ្វើកិច្ចការងារថ្មីៗ
ឱកាសការងារផ្សេងទៀត
ហេរញ្ញិក
មន្ត្រីឥណទាន ហ្វឹកហ្វឺន
មន្ត្រីឥណទាន
មន្ត្រីផ្នែកលក់ និងទីផ្សារ