មន្ត្រីឥណទាន
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • មុខរបរលម្អិត
  • មន្រ្តី​ឥណទាន និង​ប្រាក់​កម្ចី
  • ទីតាំង
  • បន្ទាយមានជ័យ(5) បាត់ដំបង(5) កំពង់ចាម(5) កំពង់ស្ពឺ(5) កំពង់ធំ(5) ភ្នំពេញ(5) សៀមរាប(5) ព្រះសីហនុ(5) ប៉ៃលិន(5) ត្បូងឃ្មុំ(5)

កាតព្វកិច្ច និងទំនួលខុសត្រូវសំខាន់ៗ

  1. បង្កើតនិងអនុវត្តផែនការលក់ប្រកបដោយប្រសិទ្ធភាព
  2. ណែនាំអតិថិជនសក្តានុពលយ៉ាងច្បាស់លើផលិតផលភតិសន្យារបស់មេហ្គាលីស៊ីង ភីអិលស៊ី
  3. អនុវត្តតាមគោលការណ៍ និង នីតិវិធីភតិសន្យា
  4. សម្រេចនូវផែនការដែលបានកំណត់ទាំងអតិថិជន និង ផលប័ត្រឥណទានប្រចាំឆ្នាំ
  5. ប្រមូលព័ត៌មានអោយបានគ្រប់គ្រាន់ទាក់ទងទៅនឹងអតិថិជន (ដូចជាអាជីវកម្មរបស់គាត់ និង ប្រភពផ្សេងទៀត)
  6. វិភាគព័ត៌មានរបស់អតិថិជនដើម្បីធានាភាពគួរឱ្យទុកចិត្ត
  7. ធានាឱ្យបាននូវគុណភាពខ្ពស់នៃការផ្តល់សេវាកម្មអតិថិជនល្អដល់អតិថិជនរួមទាំងការយល់ព្រម និងការបដិសេធពាក្យ ស្នើរសុំរបស់អតិថិជន
  8. បង្កើត និង អនុវត្តផែនការតាមដាន / ត្រួតពិនិត្យអតិថិជន
  9. ទំនាក់ទំនងឱ្យបានទាន់ពេលវេលាជាមួយអតិថិជនដែលខកខានការសងប្រាក់ប្រចាំខែ
  10. បង្កើតវិន័យឥណទានក្នុងចំណោមអតិថិជន និង ក្រុមការងារ
  11. មានស្មារតីក្រុមដើម្បីគាំទ្រដល់ការអនុវត្តរបស់ក្រុម
  12. ចូលរួមប្រជុំជាក្រុមទៀងទាត់ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ហាប្រឈម និង រកដំណោះស្រាយធ្វើបច្ចុប្បន្នភាពការផ្លាស់ប្តូរ ក្រុមហ៊ុន និង លើកស្ទួយគំនិតផ្តួចផ្តើមអាជីវកម្ម
  13. ផ្តល់នូវមតិយោបល់ស្តីពីប្រសិទ្ធភាព និង ប្រសិទ្ធភាពនៃដំណើរការផ្តល់ភិតិសន្យា និង គោលនយោបាយ
  14. ស្នើសុំទៅអ្នកគ្រប់គ្រងផ្ទាល់ ឫប្រធានសាខាដើម្បីធ្វើការកែលំអរការងារឱ្យកាន់តែប្រសើរឡើង
  15. ទំនាក់ទំនងការផ្លាស់ប្តូរ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានឱ្យបានទាន់ពេលវេលាដល់អ្នកពាក់ព័ន្ធទាំងអស់
  16. ជួបជាមួយអ្នកពាក់ព័ន្ធសំខាន់ៗដូចជាបុគ្គលិក ហាងផ្គត់ផ្គង់ជនបង្គោលសំខាន់ៗ ក្នុងផែនការដើម្បីថែរក្សា និងពង្រឹង ទំនាក់ទំនងឱ្យកាន់តែប្រសើរ
  17. ជួបជាមួយអតិថិជនផ្ទាល់ដើម្បីប្រមូលមតិយោបល់ ឬពាក្យបណ្តឹងរបស់អតិថិជន

លក្ខខណ្ឌជ្រើសរើស

  1. យ៉ាងហោចណាស់បញ្ចប់ត្រឹមថ្នាក់វិទ្យាល័យ
  2. មានការយល់ដឹងខ្លះៗអំពីប្រតិបត្តិការឥណទាននៅក្នុងបរិបទកម្ពុជា
  3. ជំនាញទំនាក់ទំនងល្អក្នុងការប្រើប្រាស់ភាសាខ្មែរ និងភាសាអង់គ្លេសកាន់តែប្រសើរ
  4. មានជំនាញល្អក្នុងការដោះស្រាយបញ្ហា ការពន្យល់បង្ហាញពីសេវាកម្មអតិថិជន និងជំនាញលក់
  5. បទពិសោធន៍ខ្លះក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬវិស័យធនាគារកាន់តែប្រសើរ
  6. ការគ្រប់គ្រងពេលវេលាបានល្អ និងអាចធ្វើការក្រោមសម្ពាធបាន
  7. មានការប្តេជ្ញាចិត្តប្រកបដោយក្រមសីលធម៌ខ្ពស់និងគួរឱ្យទុកចិត្តបាន
  8. មានជំនាញចរចារនិងជំនាញអន្តរបុគ្គលល្អ
  9. ទីលំនៅក្នុងតំបន់ក្នុងតំបន់ប្រតិបត្តិការណ៍ជាអទិភាព