បុគ្គលិកអនាម័យ
  • ប្រភេទការងារ
  • សេវាកម្ម
  • មុខរបរលម្អិត
  • អ្នក​ធ្វើការ​ផ្នែក​លាង​សម្អាត​ផ្សេងទៀត
  • ទីតាំង
  • កំពង់ស្ពឺ(2) កំពត(2) កណ្តាល(2) ភ្នំពេញ(2) ត្បូងឃ្មុំ(2)

លក្ខខណ្ឌជ្រើសរើស៖

- ចំណេះដឹង    : យ៉ាងតិចជាប់ ឬធ្លាក់បាក់ឌុប និងមានបំណងរៀន បន្តនៅសាកលវិទ្យាល័យ  

- បទពិសោធន៍  : យ៉ាងតិច១ឆ្នាំ  

- មានសុខភាព និងកាយសម្បទារឹងមាំ

តួនាទី និងភារកិច្ច ៖

 សំអាតក្នុងការិយាល័យ និង បរិវេណជុំវិញឲ្យបានស្អាតរៀបរយ  មើលទៅមានសោភណ្ឌភាពជានិច្ចក្នុងនោះរួមមានកំរាលឥដ្ឋ ,ជញ្ជាំង, ពិដាន, ជណ្តើរ, ទ្វារ,បង្អួច, បង្កាន់ដៃ, កញ្ចក់, តុ, ទូ, កៅអី និង  សម្ភារផ្សេងទៀតឲ្យមានភាពស្អាត ដោយឲ្យបានរួចរាល់នៅមុនម៉ោងចូលធ្វើការជាកំណត់ ។

 សំអាតបន្ទប់ទឹក បង្គន់អនាម័យ កុំឲ្យមានក្លិនមិនល្អ និងរៀបចំឲ្យមានគ្រប់គ្រាន់នូវសម្ភារសម្រាប់ប្រើប្រាស់ក្នុងបន្ទប់ទឹក បង្គន់អនាម័យ ដូចជា កន្សែងជូតដៃ សាប៊ូ ក្រដាសអនាម័យ ជាដើម ។ល។

 រៀបចំឲ្យមានកន្រ្តក ឬធុងសំរាម តាមកន្លែងធ្វើការនីមួយៗរបស់បុគ្គលិក ដោយមានការត្រួតពិនិត្យ យ៉ាងហាចណាស់មួយថ្ងៃឲ្យបានម្តង ។ បើមានសំរាមពេញកន្ត្រក ត្រូវយកទៅចាក់ចោលភ្លាមៗ។

 ត្រូវយកចិត្តទុកដាក់ជាពិសេស បន្ទប់អ្នកគ្រប់គ្រង បន្ទប់ប្រជុំ បន្ទប់ទទួលភ្ញៀវ ដោយរៀបចំសម្ភារឲ្យបានគ្រប់គ្រាន់ មានសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ,សម្ភារបម្រុងសំរាប់ភ្ញៀវ ដូចជាកែវ ពែង ប៉ាន់តែ ប្រដាប់ទ្រកែវ ធុងទឹកក្តៅ ត្រជាក់ និង  ភេសជ្ជៈ តាមនីតិវិធីរបស់ក្រុមហ៊ុន ។

 ចូលរួមយ៉ាងសកម្មក្នុងការធ្វើឲ្យប្រសើរឡើង នូវសមត្ថភាព ចំណេះដឹង អាកប្បកិរិយា ឲ្យស្របទៅនឹងការវិវត្តន៍របស់ក្រុមហ៊ុន ។

 ធ្វើកិច្ចការផ្សេងទៀត តាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់ និងថ្នាក់មានសមត្ថកិច្ច ក្នុងក្របខ័ណ្ឌការងាររបស់ក្រុមហ៊ុន ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ៕

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានតាមរយៈតេលេក្រាម៖ 070 791 358​ / 070 208 070