បុគ្គលិកគាំទ្រប្រតិបត្តិការសាខា
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • មុខរបរលម្អិត
  • អ្នក​វិភាគ​ហិរញ្ញវត្ថុ
  • ទីតាំង
  • ភ្នំពេញ(1)
  • លក្ខខណ្ឌជ្រើសរើស៖
  1. ចំណេះដឹង    : យ៉ាងតិចណាស់និសិ្សតឆ្នាំទី២នៅសាកលវិទ្យាល័យ 
  2. បទពិសោធន៍ : យ៉ាងតិច១ឆ្នាំ 
  3. ចេះប្រើប្រាស់កុំព្យួទ័រ កម្មវិធី Ms. Office: Word, Excel, Power Point and Outlook
  4. មានសុខភាព និងកាយសម្បទារឹងមាំ

បុគ្គលិកគាំទ្រប្រតិបត្តិការសាខា មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

  1. ត្រួតពិនិត្យរបាយការណ៍ពាក់ព័ន្ធនឹងប្រតិបត្តិការឥណទានដែលផ្ញើមកពីសាខា ហើយបូកសរុបផ្ញើជូនថ្នាក់គ្រប់គ្រង ឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា ។
  2. ពិនិត្យតាមដាន និងគាំទ្រលើការអនុវត្តកិច្ចការឥណទាននៅសាខា ដោយធានាថា ការអនុវត្តនោះ ស្របតាមគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងកិច្ចការឥណទាន រួមមាន៖ កិច្ចការផ្សព្វផ្សាយ, កិច្ចការបញ្ចេញឥណទាន កិច្ចការប្រមូលឥណទាន និងកិច្ចការដោះស្រាយបំណុល ។
  3. ពិនិត្យតាមដាន និងកត់ត្រាទុកដាក់ទិន្នន័យអាស័យដ្ឋានអតិថិជនឥណទានទៅក្នុងកម្មវិធី Google Earth ឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា ។
  4. ត្រួតពិនិត្យសំណើសុំឥណទានដែលអនុម័តដោយអគ្គនាយករង អគ្គនាយក ឬគណៈកម្មការឥណទាន ។
  5. អនុវត្តកិច្ចការផ្សេងៗទៀតតាមការតម្រូវការរបស់ថ្នាក់គ្រប់គ្រង ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានតាមរយៈតេលេក្រាម៖ 070 791 358​ / 070 208 070