បុគ្គលិកត្រួតពិនិត្យឥណទាន
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • មុខរបរលម្អិត
  • អ្នក​វិភាគ​ហិរញ្ញវត្ថុ
  • ទីតាំង
  • ភ្នំពេញ(1)

លក្ខខណ្ឌជ្រើសរើស៖

- ចំណេះដឹង    : យ៉ាងតិចណាស់និសិ្សតឆ្នាំទី២នៅសាកលវិទ្យាល័យ  

- បទពិសោធន៍  : យ៉ាងតិច១ឆ្នាំ  

- ចេះប្រើប្រាស់កុំព្យួទ័រ កម្មវិធី Ms. Office: Word, Excel, Power Point and Outlook

- មានសុខភាព និងកាយសម្បទារឹងមាំ

បុគ្គលិកត្រួតពិនិត្យឥណទាន មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

 ត្រួតពិនិត្យរបាយការណ៍ពាក់ព័ន្ធនឹងប្រតិបត្តិការឥណទានដែលផ្ញើមកពីសាខា ហើយបូកសរុបផ្ញើជូនថ្នាក់គ្រប់គ្រង ឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា ។

 ចុះត្រួតពិនិត្យដល់ទីកន្លែង នូវការអនុវត្តកិច្ចការឥណទានរបស់សាខា រកឲ្យឃើញនូវចំណុចអវិជ្ជមាននៃការអនុវត្តកិច្ចការឥណទាន ហើយផ្តល់អនុសាសន៍ដើម្បីពង្រឹង និងកែលម្អ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ។

 ពិនិត្យតាមដានលើការអនុវត្តកិច្ចការឥណទាននៅសាខា ដោយធានាថា ការអនុវត្តនោះ ស្របតាមគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងកិច្ចការឥណទាន រួមមាន៖ កិច្ចការផ្សព្វផ្សាយ, កិច្ចការបញ្ចេញឥណទាន កិច្ចការប្រមូលឥណទាន និងកិច្ចការដោះស្រាយបំណុល ហើយស្វែងរកឲ្យឃើញនូវភាពអសកម្មនានាដែលអាចបង្កជាហានិភ័យឥណទាន និងផ្តល់អនុសាសន៍ដើម្បីពង្រឹង ការពារ និងកែលម្អឲ្យបានទាន់ពេលវេលា ។

 ពិនិត្យតាមដានលិខិតណែនាំ គោលការណ៍ថ្មីៗ និងសេចក្តីណែនាំរបស់ NBC, CMA, CBC, ប្រកាសរបស់ក្រសួង មន្ទីរពាក់ព័ន្ធនឹងកិច្ចការឥណទាន ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងទាន់ពេលវេលា ។

 អនុវត្តកិច្ចការផ្សេងៗទៀតតាមការតម្រូវការរបស់ថ្នាក់គ្រប់គ្រង ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានតាមរយៈតេលេក្រាម៖ 070 791 358​ / 070 208 070