លក្ខខណ្ឌជ្រើសរើស៖
- ចំណេះដឹង : យ៉ាងតិចត្រូវមានសញ្ញាបត្របរិញ្ញាបត្របរិញ្ញាបត្រ ឬសមមូល
- បទពិសោធន៍ : យ៉ាងតិច ០៣ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ
- មានជំនាយដឹកនាំ និងអន្តរបុគ្គល
- ចេះប្រើប្រាស់កុំព្យួរទ័រ កម្មវិធី Ms. Office: Word, Excel, Power Point and Outlook
- ចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បានល្អ
- មានសុខភាព និងកាយសម្បទារឹងមាំ
តួនាទី និងភារកិច្ច ៖
ប្រធាន-អនុប្រធានភ្នាក់ងារប្រឹក្សាឥណទានសាខា មានតួនាទី និងភារកិច្ច ជំនួយនាយក-នាយិកាសាខា លើកិច្ចការដឹកនាំ និងគ្រប់គ្រង សាខា ដូចខាងក្រោម៖
ជំនួយលើការដឹកនាំអនុវត្ត និងផ្សព្វផ្សាយនូវគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងកិច្ចការឥណទាន ដល់ភ្នាក់ងារប្រឹក្សាឥណទាន ឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ ទាន់ពេលវេលា ។
ជំនួយលើការសិក្សាស្វែងយល់ និងរកឲ្យឃើញនូវភាពមិនប្រក្រតីដែលនាំទៅរកការកេងបន្លំ ទាញយកកម្រៃ ឬផលប្រយោជន៍ផ្ទាល់ខ្លួនពីការផ្តល់ឥណទាន ឬពីតួនាទីក្នុងកិច្ចការឥណទានពីសំណាក់អតិថិជនទាំងក្នុង-ក្រៅ តាមរយៈការចុះទៅត្រួតពិនិត្យដល់ទីកន្លែង ព្រមទាំងត្រួតពិនិត្យលើដំណើរការផ្តល់ឥណទាន និងឯកសារឥណទានរបស់ភ្នាក់ងារប្រឹក្សាឥណទាននីមួយៗ មុននឹងឈានដល់ការអនុម័តឥណទាន ឬផ្តល់អនុសាសន៍ដល់ថ្នាក់មានសមត្ថកិច្ច ។
ជំនួយលើការធ្វើការប៉ាន់ប្រមាណតម្លៃទ្រព្យដាក់ធានា និងសិក្សាស្រាវជ្រាវលើប្រវត្តិ កិរិយាមារយាទ មុខរបរ ចំណូល ចំណាយ បំណុល ទ្រព្យដាក់តម្កល់ធានា… របស់អតិថិជនដើម្បីវាយតម្លៃប្រាក់កម្ចី វាយតម្លៃលទ្ធភាពសង មុននឹងផ្តល់ឥណទានដើម្បីធានាឲ្យបាននូវលទ្ធភាពសងមួយរយភាគរយ ។
ជំនួយលើការដឹកនាំពន្យល់ និងអប់រំណែនាំដល់អ្នកខ្ចី អ្នករួមខ្ចី អ្នកធានា អ្នករួមធានា និងអ្នកពាក់ព័ន្ធនឹងឥណទាន អំពីកាតព្វកិច្ចឥណទាន គោលការណ៍ នីតិវិធីឥណទាន និងការបណ្តុះវិន័យឥណទាន ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ។
ជំនួយលើការចូលរួមទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួនធានាធ្វើយ៉ាងណាឲ្យមានការគាំទ្រ និងសហប្រតិបត្តិការល្អ ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងនោះ
អនុវត្តកិច្ចការផ្សេងៗទៀតតាមការតម្រូវការរបស់ថ្នាក់គ្រប់គ្រង ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានតាមរយៈតេលេក្រាម៖ 070 791 358 / 070 208 070