លក្ខខណ្ឌជ្រើសរើស ៖
- ចំណេះដឹង : យ៉ាងតិចត្រូវចប់កម្រិតទុតិយភូមិ ឬសមមូល
- បទពិសោធន៍ : យ៉ាងតិច១ឆ្នាំ ចេះប្រើប្រាស់កុំព្យួទ័រ កម្មវិធី Ms. Office: Word, Excel, Power Point and Outlook
- មានសុខភាព និងកាយសម្បទារឹងមាំ
តួនាទី និងភារកិច្ច ៖
អនុវត្តកិច្ចការឥណទាន ឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា ស្របតាមគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងកិច្ចការឥណទាន រួមមាន៖ កិច្ចការផ្សព្វផ្សាយ, កិច្ចការបញ្ចេញឥណទាន កិច្ចការប្រមូលឥណទាន និងកិច្ចការដោះស្រាយបំណុលខកខានសង ហើយស្វែងរកឲ្យឃើញនូវភាពអសកម្មនានាដែលអាចបង្កជាហានិភ័យឥណទាន និងចាត់វិធានការការពារ និងកែលម្អឲ្យបានទាន់ពេលវេលា ។
បំពេញឯកសារឥណទាន និងឯកសារគាំទ្រ ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់គ្រាន់ ស្របតាមគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងកិច្ចការឥណទាន ធានាមិនឲ្យមានកំហុសឆ្គង ឬការក្លែងបន្លំកើតឡើង ។
ធ្វើការប៉ាន់ប្រមាណតម្លៃទ្រព្យដាក់ធានា និងសិក្សាស្រាវជ្រាវលើប្រវត្តិ កិរិយាមារយាទ មុខរបរ ចំណូល ចំណាយ បំណុល ទ្រព្យដាក់តម្កល់ធានា… របស់អតិថិជនដើម្បីវាយតម្លៃប្រាក់កម្ចី វាយតម្លៃលទ្ធភាពសង មុននឹងផ្តល់ឥណទានដើម្បីធានាឲ្យបាននូវលទ្ធភាពសងមួយរយភាគរយ ។
ពន្យល់ និងអប់រំណែនាំដល់អ្នកខ្ចី អ្នករួមខ្ចី អ្នកធានា អ្នករួមធានា និងអ្នកពាក់ព័ន្ធនឹងឥណទាន អំពីកាតព្វកិច្ច ឥណទាន គោលការណ៍ នីតិវិធីឥណទាន និងការបណ្តុះវិន័យឥណទាន ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ។
មិនត្រូវធ្វើកិច្ចសន្យាណាមួយដែលមិនមែនជាសមត្ថកិច្ចរបស់ខ្លួន ដូចជា៖ អនុគ្រោះដល់អ្នកខ្ចីមិនបាច់សងប្រាក់តាមកិច្ចសន្យា ឬមិនបាច់បង់ការប្រាក់ ប្រាក់ពិន័យ ឬប្រើប្រាស់ឥណទាន ប៉ុន្តែអាចផ្តល់យោបល់ជូនថ្នាក់គ្រប់គ្រង បើសិនខ្លួនយល់ថាស្ថានការណ៍នោះសមហេតុផល ។ទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួនធានាធ្វើយ៉ាងណាឲ្យមានការគាំទ្រ និងសហប្រតិបត្តិការល្អ ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងនោះ ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានតាមរយៈតេលេក្រាម៖ 070 791 358 / 070 208 070