តួនាទី និងភារកិច្ច
១. អនុវត្តការងារជំនាញជាក់ស្តែង និងសិក្សាអំពីជំនាញផ្នែកឥណទានពីមន្ត្រីឥណទានពេញម៉ោង តាមរយៈ ការចូលរួមគ្រប់សកម្មភាពការងារប្រចាំថ្ងៃរបស់មន្ត្រីឥណទានពេញម៉ោង
២. ជួយដល់មន្ត្រីឥណទានពេញម៉ោងក្នុងការបំពេញការងារប្រចាំថ្ងៃ រួមមាន៖ ចុះផ្សព្វផ្សាយអំពីសេវាកម្ម និង ផលិតផលរបស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន(ខេមបូឌា) ម.ក ដល់អតិថិជនគោលដៅ ស្វែងរកអតិថិជនថ្មី ចុះវាយតម្លៃឥណទាន រៀបចំឯកសារឥណទាន និងដោះស្រាយបញ្ហានានាជាមួយ អតិថិជន
៣. យកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទី និងភារកិច្ចដើម្បីទទួលបានឱកាសការងារជាបុគ្គលិកពេញម៉ោងនៅពេលដែលមានមុខតំណែងដែលត្រូវដាក់បំពេញ
លក្ខខណ្ឌ
១. ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ
២. ស្មោះត្រង់ឧស្សាហព្យាយាម និងស្រឡាញ់ការងារ
៣. អាចប្រើភាសាអង់គ្លេស និងកុំព្យូទ័រ បានខ្លះៗ
៤. ចូលចិត្តធ្វើការជាក្រុម មានទំនាក់ទំនងល្អជាមួយក្រុមការងារ និងអតិថិជន