អំពីធនាគារ ខេ​ប៊ី​ប្រា​សាក់

ធនាគារ ខេប៊ីប្រាសាក់ ម.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី 7 ខែសីហា ឆ្នាំ 2023 ដោយការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី។ ជាបុត្រសម្ព័ន្ធទាំងស្រុងរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េខាងត្បូង ធនាគារ ខេប៊ីប្រាសាក់ ប្រមូលផ្ដុំរវាងបទពិសោធន៍ 30 ឆ្នាំ ផ្នែកមីក្រូហិរញ្ញវត្ថុ និងនវានុវត្តន៍ផ្នែកសេវាធនាគារដ៏ទំនើប។

ខេប៊ីប្រាសាក់ ផ្ដល់សេវាធនាគារសម្រាប់បុគ្គល និងសម្រាប់ស្ថាប័ន ដូចជាសេវាឥណទាន បញ្ញើសន្សំ និងដំណោះស្រាយឌីជីថល ជាមួយបណ្ដាញសាខា 187 នៅទូទាំងប្រទេស។ ដោយប្រើប្រាស់បច្ចេកវិទ្យាធនាគារស្នូលចុងក្រោយបង្អស់ និងការផ្តោតលើបរិយាបន្នហិរញ្ញវត្ថុ និងឌីជីថលនីយកម្ម ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងក្លាយជាដៃគូដ៏ទុកចិត្តដែលជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​​ជា​និយោជក​នៃ​ជម្រើស​។​ ​​ធនាគារ​ ​​ផ្តល់​នូវ​និរន្តរភាព​ការងារ​យូរអង្វែង​ ​ព្រម​​ជាមួយ​នឹង​​ការ​​ផ្តល់​​ការ​អភិវឌ្ឍ​​សមត្ថភាព​​បុគ្គលិក​​ជា​ប្រចាំ​​។​ ​ក្រៅពី​ការ​ផ្តល់​នូវ​ផលប្រយោជន៍​ជូន​ដល់​បុគ្គលិក​ ធនាគារ​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​តម្រង់​ទិសដៅ​ការងារ​និង​ផ្តល់​មុខតំណែង​ទៅតាម​សមត្ថភាព​របស់​បុគ្គលិក​ម្នាក់ៗ​។​ ​ធនាគារ​ប្រកាន់ខ្ជាប់​នូវ​ ​«​វប្បធម៌​មិន​រើសអើង​ ​និង​វប្បធម៌​បរិយាកាស​ការងារ​ល្អ»​ ​ក្នុង​ការ​អនុវត្ត​កា​ងារ​។

តម្រូវការជ្រើសរើសកម្លាំងពលកម្ម (19)

ចំនួន CV ដែលបានដាក់ពាក្យរួច 0