អ្នកគ្រប់គ្រងទំនាក់ទំនងអតិថិជន (Relationship Manager)
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • មុខរបរលម្អិត
  • អ្នក​ប្រឹក្សា​យោបល់​ខាង​ហិរញ្ញវត្ថុ និង​វិនិយោគ​ទុន
  • ទីតាំង
  • ភ្នំពេញ(5)

ភារកិច្ច និង ទំនួលខុសត្រូវក្នុងការងារមាន៖

  • -លក់សេវាធនាគាររបស់ខេប៊ីប្រាសាក់ និងផលិតផលដទៃទៀត  ទាំងក្នុង និងក្រៅការិយាល័យ

-រៀបចំ និងចាត់ចែងដំណើរការចុះផ្សព្វផ្សាយ ការលក់សេវាធនាគាររបស់ខេប៊ីប្រាសាក់

  • -ធ្វើការណែនាំផលិតផលថ្មីៗរបស់ខេប៊ីប្រាសាក់ដល់អតិថិជន ដែលសក្ដានុពល និងជាអតិថិជនគោលដៅ
  • -រៀបចំ​ឯកសារ ឬទម្រង់ (Forms) នានា ជូនអតិថិជនដែលមានបំណងប្រើប្រាស់សេវាផ្សេងៗរបស់ខេប៊ីប្រាសាក់
  • -ផ្សព្វផ្សាយផលិតផល និងសេវាកម្មដល់អតិថិជន និងសាធារណជន តាមស្ដង់ដារដែលបានកំណត់
  • -រក្សាទំនាក់ទំនង និងថែរក្សាអតិថិជនដែលមានស្រាប់
  • -ដោះស្រាយការមិនពេញចិត្ត និងការស្នើរសុំដោយផ្ទាល់ពីអតិថិជន និងពីសាធារណជន
  • -បំពេញការងារដទៃទៀតដែលថ្នាក់ដឹកនាំបានចាត់តាំង។

លក្ខណសម្បត្តិចាំបាច់ត្រូវមាន៖

  • -កំពុងបន្ត ឬបញ្ចាប់បរិញ្ញាប័ត្រផ្នែកទីផ្សារ ហិរញ្ញវត្ថុ និងធនាគារ ឬបរិញ្ញាប័ត្រដទៃទៀតដែលពាក់ព័ន្ធ
  • -ត្រូវមានបទពិសោធន៍យ៉ាងហោច១ឆ្នាំ ផ្នែកសេវាអតិថិជន និងការលក់ផលិតផលជាមួយស្ថាប័នហិរញ្ញវត្ថុ
  • -មានចំណេះដឹងផ្នែកភាសាខ្មែរ និងភាសាអង់គ្លេសទាំងការនិយាយ និងការសរសេរ
  • -មានអត្តចរិករួសរាយរាក់ទាក់ ស្លូតបូត សុភាពរៀបសារ និងមានទំនាក់ទំនងល្អ
  • -ចេះប្រើប្រាស់កុំព្យូទ័រ (កម្មវិធី  Word, Excel, Power Point,​ និង Internet, អាចវាយឯកសារខ្មែរបាន)
  • -មានជំនាញក្នុងការទំនាក់ទំនងជាមួយអតិថិជន និង ការងារជាក្រុមបានល្អ
  • -ប្រឹងប្រែងធ្វើការងារ និង មានការប្តេជ្ញាចិត្តខ្ពស់
  • -លើកទឹកចិត្តដល់បេក្ខនារីក្នុងការដាក់ពាក្យ។