មន្រ្តីដោះស្រាយបំណុល​ (សាខាស្រុកកៀនស្វាយ) និង (សាខាខេត្តកោះកុង)
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • មុខរបរលម្អិត
  • មន្រ្តី​ឥណទាន និង​ប្រាក់​កម្ចី
  • ទីតាំង
  • កណ្តាល(1) កោះកុង(1)

ក. ភារកិច្ច និងការទទួលខុសត្រូវ៖

ធ្វើការវិភាគអំពីស្ថានភាពប្រតិបត្តិការ និងតំបន់របស់សាខា ដើម្បីរិះរកយុទ្ធសាស្រ្ត និងបង្កើតគោលការណ៍ក្នុងការបង្កើនការប្រមូលត្រលប់នូវបំណុលយឺតយ៉ាវ និងបំណុលដែលបានលុបចេញពីបញ្ជី។

ត្រួតពិនិត្យកម្ចីយឺតយ៉ាវ និងផ្ទៀងផ្ទាត់ជាមួយ មន្ត្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីទទួលបានព័ត៌មានទាន់ពេលវេលានៃការ បង់សងយឺតយ៉ាវរបស់អតិថិជន និងរាយការណ៍ជូនប្រធាន និង/ឬថ្នាក់គ្រប់គ្រងសាខាដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការ ដោះស្រាយ

ចុះទៅជួបអតិថិជនដែលបង់សងយឺតយ៉ាវ ដើម្បីស្វែងរកមូលហេតុនៃការបង់សងយឺតយ៉ាវ និងដោះស្រាយបញ្ហា។

រៀបចំផែនការប្រមូលបំណុលយឺតយ៉ាវ និងបំណុលដែលបានលុបចេញពីបញ្ជីប្រចាំខែ ដោយមានការអនុម័តពី ប្រធានផ្នែកដោះស្រាយបំណុល។

ជួយមន្រ្តីដោះស្រាយបំណុលនៅតាមសាខា ដើម្បីរៀបចំឯកសារផ្លូវច្បាប់ពាក់ព័ន្ធនឹងលក្ខខណ្ឌនៃកិច្ចសន្យាសងប្រាក់ រវាងអតិថិជន និងសាខា។

រៀបចំរបាយការណ៍អំពីបញ្ហា ឬសគល់នៃបញ្ហា និងផ្តល់អនុសាសន៍សម្រាប់ផែនការដោះស្រាយបំណុល ដើម្បីពិភាក្សាជាមួយនាយក/នាយិកាសាខាដែលពាក់ព័ន្ធ។

រៀបចំរបាយការណ៍ប្រមូលបំណុល និងស្ថានភាពបំណុលយឺតយ៉ាវនៅតាមសាខានីមួយៗ និងផ្ញើជូន ប្រធានផ្នែកដោះស្រាយ បំណុលរៀងរាល់ថ្ងៃទី០៥ នៃខែបន្ទាប់។

ជួយបង្កើតផែនការដោះស្រាយបំណុលយឺតយ៉ាវ និងបំណុលដែលបានលុបចេញពីបញ្ជី។

ជួយបង្កើតទម្រង់តាមដានការសងបំណុលត្រប់ និង/ឬកិច្ចសន្យាជម្រះបំណុល។

ប្រមូលរបាយការណ៍ពីសាខា និងរាយការណ៍ជូនថ្នាក់គ្រប់គ្រងអំពីព័ត៌មានពាក់ព័ន្ធនឹងគណនីបំណុលយឺតយ៉ាវ។

សម្របសម្រួលជាមួយមេធាវីក្រុមហ៊ុនក្នុងការរៀបចំកិច្ចការរដ្ឋបាលផ្នែកច្បាប់។


 

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖


 

មានបរិញ្ញាបត្រផ្នែកគ្រប់គ្រង ទីផ្សារ និង/ឬសញ្ញាបត្រដែលមានតម្លៃស្មើ។

ត្រូវមានបទពិសោធន៍បម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយ៉ាងហោចពីរឆ្នាំ។

ចេះវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រតិបត្តិការដែលរួមមានកាលវិភាគសងប្រាក់។

មានចំណេះដឹងផ្នែកច្បាប់ហិរញ្ញវត្ថុ និងធនាគារ និងច្បាប់កិច្ចសន្យារបស់ព្រះរាជាណាចក្រកម្ពុជា។

ចេះប្រើកុំព្យូទ័រស្ទាត់ជំនាញ (Microsoft word and Excel)

មានជំនាញទំនាក់ទំនង ពូកែសង្កេតអាកប្បកិរិយារបស់មនុស្ស និងមានជំនាញបញ្ចុះបញ្ចូល។