គោលបំណងសំខាន់នៃតួនាទីជា មន្ត្រីប្រឹក្សាឥណទាន គឺទទួលខុសត្រូវលើ ការងារឥណទាន ទាំងបរិមាណ និងគុណភាព ព្រមទាំងចូលរួមប្រឹក្សាលក់ផលិតផល និងសេវាកម្ម ដើម្បីឲ្យធនាគាររីកចំរើន និងលើកស្ទួយសេវាកម្មហិរញ្ញវត្ថុដល់គ្រប់អតិថិជនឲ្យ មាននិរន្តភាព។
តួនាទី ភារកិច្ច និងការទទួលខុសត្រូវៈ
- - ធ្វើការផ្សព្វផ្សាយអំពី ផលិតផល សេវាកម្ម របស់ ធនាគារ ហត្ថា ដើម្បីពង្រីកទីផ្សារ និងទាក់ទាញអតិថិជនសក្តានុពល។
- - ផ្តល់ការប្រឹក្សា និងពិគ្រោះយោបល់ ជាមួយអតិថិជន ដើម្បីជាដំណោះស្រាយផ្នែកហិរញ្ញវត្ថុជូនអតិថិជន ក្នុងការគាំទ្រអាជីវកម្ម សេវាកម្មគាត់
- - រៀបចំឯកសារឥណទាន ប្រមូលព័ត៌មាន និងវាយតម្លៃដើម្បីផ្តល់ឥណទានជូនអតិថិជន ។
- - ត្រួតពិនិត្យ តាមដាន និងដោះស្រាយនៃការសងត្រលប់របស់អតិថិជន។
- - រៀបចំផែនការសកម្មភាពដើម្បីឲ្យសម្រេចតាមផែនការសុចនករទាំងប្រចាំខែ ប្រចាំឆ្នាំរបស់ខ្លួន។
- - ចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗដើម្បីគាំទ្រអាជីវកម្មរបស់ធនាគារ។
- - មានការយល់ដឹងផ្នែកទីផ្សារ (ផលិតផល សេវាកម្ម និងគូរប្រកួតប្រជែង)ដើម្បីប្រសិទ្ធភាពការងារ។
- - ស្វែងរកអតិថិជន ដើម្បីប្រើប្រាស់ផលិតផល និងសេវាកម្មផ្សេងៗរបស់ធនាគារ ។
- - ចូលរួមផ្តល់សេវាកម្មបើកគណនីដល់ទីកន្លែងអតិថិជន។
- - អនុវត្តតាមលំហូរការងារឥណទាន និងតាមសេចក្តីសម្រេចដែលមានសុពលភាពឲ្យមានប្រសិទ្ធភាព។
- - អនុវត្តតាម នីតិវិធី និងគោលនយោបាយរបស់ ធនាគារ ហត្ថា ឲ្យមានប្រសិទ្ធភាព។
- - បំពេញការងារផ្សេងៗតាមការចាត់តាំងរបស់ប្រធានផ្នែកប្រឹក្សាឥណទាន និងនាយកសាខា។
លក្ខខណ្ឌ និងគុណវុឌ្ឍិៈ
- - ថ្នាក់បរិញ្ញាបត្រលើគ្រប់ជំនាញ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- - មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឹងម៉ាត់ សុភាពរាបសារ និងមានឆន្ទៈក្នុងការធ្វើការងារ។
- - មានបទពិសោធន៍ផ្នែកលក់ ឬផ្សព្វផ្សាយកាន់តែល្អប្រសើរ។
- - រួសរាយរាក់ទាក់ និងមានការប្រាស្រ័យទាក់ទងល្អ។
- - មានប្រវត្តិរស់នៅក្នុងសហគមន៍ល្អ ត្រូវមានម៉ូតូផ្ទាល់ខ្លួននិងអាចបើកបរបាន ផ្នែកគណិតវិទ្យាអាចវិភាគ និងគណនា។