មន្ដ្រីឥណទាន
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • មុខរបរលម្អិត
  • អ្នក​ប្រឹក្សា​យោបល់​ខាង​ហិរញ្ញវត្ថុ និង​វិនិយោគ​ទុន
  • ទីតាំង
  • តាកែវ(25) ភ្នំពេញ(25) កណ្តាល(15) កំពត(12) កំពង់ចាម(10) បន្ទាយមានជ័យ(10) សៀមរាប(10) ព្រៃវែង(10) ពោធិ៍សាត់(8) ស្វាយរៀង(7) ត្បូងឃ្មុំ(6) កំពត(6) កំពង់ស្ពឺ(6) កំពង់ឆ្នាំង(6) មណ្ឌលគីរី(5) កំពង់ធំ(5) កោះកុង(4) ព្រះវិហារ(3) ក្រចេះ(3) រតនគីរី(3) ស្ទឹងត្រែង(3) ឧត្តរមានជ័យ(3) ប៉ៃលិន(3) ព្រះសីហនុ(2) កែប(2)

គោលបំណងសំខាន់នៃតួនាទីជា មន្ត្រីប្រឹក្សាឥណទាន     គឺទទួលខុសត្រូវលើ ការងារឥណទាន ទាំងបរិមាណ និងគុណភាព ព្រមទាំង​ចូលរួម​ប្រឹក្សាលក់ផលិតផល និងសេវាកម្ម ដើម្បីឲ្យធនាគាររីកចំរើន និងលើកស្ទួយសេវាកម្មហិរញ្ញវត្ថុដល់គ្រប់អតិថិជនឲ្យ មាននិរន្តភាព។

តួនាទី ភារកិច្ច និងការទទួលខុសត្រូវៈ

  • - ធ្វើការផ្សព្វផ្សាយអំពី ផលិតផល សេវាកម្ម របស់ ធនាគារ ហត្ថា ដើម្បីពង្រីកទីផ្សារ និងទាក់ទាញអតិថិជនសក្តានុពល។
  • - ផ្តល់ការប្រឹក្សា និងពិគ្រោះយោបល់ ជាមួយអតិថិជន ដើម្បីជាដំណោះស្រាយផ្នែកហិរញ្ញវត្ថុជូនអតិថិជន ក្នុងការគាំទ្រអាជីវកម្ម សេវាកម្មគាត់ ​
  • - រៀបចំឯកសារឥណទាន ប្រមូលព័ត៌មាន និងវាយតម្លៃដើម្បីផ្តល់ឥណទានជូនអតិថិជន ។
  • - ត្រួតពិនិត្យ តាមដាន និងដោះស្រាយនៃការសងត្រលប់របស់អតិថិជន។
  • - រៀបចំផែនការសកម្មភាពដើម្បីឲ្យសម្រេចតាមផែនការសុចនករទាំងប្រចាំខែ ប្រចាំឆ្នាំរបស់ខ្លួន។
  • - ចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗដើម្បីគាំទ្រអាជីវកម្មរបស់ធនាគារ។
  • - មានការយល់ដឹងផ្នែកទីផ្សារ (ផលិតផល សេវាកម្ម និងគូរប្រកួតប្រជែង)ដើម្បីប្រសិទ្ធភាពការងារ។
  • - ស្វែងរកអតិថិជន ដើម្បីប្រើប្រាស់ផលិតផល និងសេវាកម្មផ្សេងៗរបស់ធនាគារ ។
  • - ចូលរួមផ្តល់សេវាកម្មបើកគណនីដល់ទីកន្លែងអតិថិជន។
  • - អនុវត្តតាមលំហូរការងារឥណទាន និងតាមសេចក្តីសម្រេចដែលមានសុពលភាពឲ្យមានប្រសិទ្ធភាព។
  • - អនុវត្តតាម នីតិវិធី និងគោលនយោបាយរបស់ ធនាគារ​ ហត្ថា ឲ្យមានប្រសិទ្ធភាព។
  • - បំពេញការងារផ្សេងៗតាមការចាត់តាំងរបស់ប្រធានផ្នែកប្រឹក្សាឥណទាន និងនាយកសាខា។

 

លក្ខខណ្ឌ និងគុណវុឌ្ឍិៈ

  • - ថ្នាក់បរិញ្ញាបត្រលើគ្រប់ជំនាញ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • - មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឹងម៉ាត់ សុភាពរាបសារ និងមានឆន្ទៈក្នុងការធ្វើការងារ។
  • - មានបទពិសោធន៍ផ្នែកលក់ ឬផ្សព្វផ្សាយកាន់តែល្អប្រសើរ។
  • - រួសរាយរាក់ទាក់ និងមានការប្រាស្រ័យទាក់ទងល្អ។
  • - មានប្រវត្តិរស់នៅក្នុងសហគមន៍ល្អ ត្រូវមានម៉ូតូផ្ទាល់ខ្លួននិងអាចបើកបរបាន ផ្នែកគណិតវិទ្យាអាចវិភាគ និងគណនា។