គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ត្រូវបានផ្ដួចផ្តើមគំនិត និងបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ ដែលក្នុងពេលនោះខេមា គឺជាប្រតិបត្តិករឥណទានឯកជនមួយ ដែលបានធ្វើប្រតិបត្តិការ និងផ្តល់សេវាឥណទានជូនប្រជាពលរដ្ឋកម្ពុជាក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
តម្រូវការឥណទានដើម្បីពង្រីកមុខរបរ បង្កើនប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ អតិថិជនដែលទទួលបានឥណទានក៏មានជីវភាពធូរធារ និងមានការអភិវឌ្ឍជាលំដាប់។ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការឥណទានក៏ដូចជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ចាំបាច់តម្រូវឱ្យ ខេមា ពង្រីកវិសាលភាពប្រតិបត្តិការ បង្កើនទំនុកចិត្ត ភាពជឿជាក់ និងពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន។
កត្តាទាំងនេះជំរុញឱ្យគ្រឹះស្ថាន ខេមា ប្រែក្លាយពីប្រតិបត្តិករឥណទានឯកជន មកជាគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដ៏មានទំនុកចិត្តមួយ តាមរយៈការចុះបញ្ជីទៅជា ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតនៅ ក្រសួងពាណិជ្ជកម្ម ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ 00.0700KH/2010 នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១០ ជាមួយនឹងដើមទុនចុះបញ្ជីចំនួន ២០០.០០០ (ពីររយពាន់) ដុល្លារអាមេរិក។
បន្ទាប់មកនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ គ្រឹះស្ថាន ខេមា ទទួលបានអាជ្ញាបណ្ណផ្លូវការពី ធនាគារជាតិនៃកម្ពុជា គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានសិទ្ធិពេញលេញ ក្នុងការផ្តល់ឥណទានជូនអតិថិជន។ ខេមា បានរៀបចំខ្លួនឱ្យក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអភិបាលកិច្ចល្អ មានស្តង់ដាការងារត្រឹមត្រូវ និងមានគោលការណ៍ការពារអតិថិជនច្បាស់លាស់។
គិតត្រឹមបំណាច់ឆ្នាំ២០២២ គ្រឹះស្ថាន ខេមា បានបង្កើនដើមទុនចុះបញ្ជីដល់ចំនួន ៥.៥៩៣.០០០ដុល្លារ។ ខេមា មានសាខាប្រតិបត្តិការចំនួន ៥ មានបុគ្គលិក១៧០នាក់ បាន និងកំពុងបម្រើសេវាកម្មដល់អតិថិជនប្រមាណជាង ២.១៧៧នាក់ ជាមួយនឹងផលប័ត្រឥណទាន ២៣.៦៨១.៨៧៧ដុល្លារអាមេរិក។
នៅថ្ងៃខាងមុខ គ្រឹះស្ថាន ខេមា នឹងបន្តពង្រីកបណ្តាញ ប្រតិបត្តិការរបស់ខ្លួនទៅដល់ទីជនបទ និងប្រជុំជន ព្រមទាំងអភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ ជាមួយគណៈគ្រប់គ្រងដែលមានបទពិសោធន៍ច្រើនឆ្នាំ អភិបាលកិច្ចល្អ និងការប្តេជ្ញាចិត្តក្នុងសកម្មភាពសង្គម គ្រឹះស្ថាន ខេមា បានត្រៀមខ្លួនជាស្រេច ក្នុងការបន្តពង្រីកបណ្តាញប្រតិបត្តិការ និងឥទ្ធិពលរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា។
តម្រូវការជ្រើសរើសកម្លាំងពលកម្ម (225)
ចំនួន CV ដែលបានដាក់ពាក្យរួច 0
-
ប្រធានភ្នាក់ងារឥណទាន
កំពង់ស្ពឺ (1) , កណ្តាល (1) , ភ្នំពេញ (1) -
ភ្នាក់ងារឥណទានថ្មី
កំពង់ស្ពឺ (10) , កំពត (10) , កណ្តាល (10) , ភ្នំពេញ (10) -
ភ្នាក់ងារឥណទាន
កំពង់ស្ពឺ (10) , កំពត (10) , កណ្តាល (10) , ភ្នំពេញ (10) -
ភ្នាក់ងារឥណទានជាន់ខ្ពស់
កំពង់ស្ពឺ (10) , កំពត (10) , កណ្តាល (10) , ភ្នំពេញ (10) -
គណនេយ្យករសាខា
ភ្នំពេញ (5) -
ប្រធានគណនេយ្យករសាខា
កណ្តាល (1) , ភ្នំពេញ (1) -
បេឡាករ
ភ្នំពេញ (2) -
នាយកសាខា
ភ្នំពេញ (1) -
ផ្នែកជ្រើសរើសបុគ្គលិកជាន់ខ្ពស់
ភ្នំពេញ (1) -
នាយករងសាខា
កណ្តាល (1) -
បុគ្គលិកប្រមូលឥណទានឌីជីថល
ភ្នំពេញ (2) -
បុគ្គលិកផ្នែកលក់ឥណទានឌីជីថលជាន់ខ្ពស់
ភ្នំពេញ (10) -
បុគ្គលិកផ្នែកលក់ឥណទានឌីជីថល
ភ្នំពេញ (10) -
ប្រធានក្រុមផ្នែកលក់ឥណទានឌីជីថលសាខា
កណ្តាល (3) , ភ្នំពេញ (3) -
បុគ្គលិកគ្រប់គ្រងឥណទានឌីជីថល
ភ្នំពេញ (2) -
បុគ្គលិកទីផ្សារឌីជីថល
ភ្នំពេញ (1) -
បុគ្គលិកស្រាវជ្រាវទីផ្សារ
ភ្នំពេញ (1) -
បុគ្គលិករដ្ឋបាល
ភ្នំពេញ (1) -
បុគ្គលិករដ្ឋបាលឥណទាន
ភ្នំពេញ (1) -
សវនករផ្ទៃក្នុង
ភ្នំពេញ (1) -
បុគ្គលិកអភិវឌ្ឍកម្មវិធីទូរសព្ទ័
ភ្នំពេញ (1) -
បុគ្គលិកបច្ចេកវិទ្យាព័ត៌មាន
ភ្នំពេញ (1) -
បុគ្គលិកបម្រើសេវា និងទំនាក់ទំនងអតិថិជន
ភ្នំពេញ (1) -
បុគ្គលិកគណនេយ្យហិរញ្ញវត្ថុ
ភ្នំពេញ (1) -
បុគ្គលិកហេរញ្ញិក
ភ្នំពេញ (1) -
អ្នកថែទាំការិយាល័យ
ភ្នំពេញ (1) -
បុគ្គលិកជំនួយការរដ្ឋបាល
ភ្នំពេញ (1) -
បុគ្គលិកហាត់ការ
កំពង់ស្ពឺ (12) , កំពត (12) , កណ្តាល (12) , ភ្នំពេញ (12) -
ចំនួនអ្នកចូលរួមទស្សនាក្រុមហ៊ុន 55 ចំនួនអ្នកពេញចិត្ដក្រុមហ៊ុន 0
CAMMA MICROFINANCE LIMITED