អំពីពិព័រណ៍
ចូលគណនី
ចុះឈ្មោះ
ពិព័រណ៍ការងារ និងផលិតភាពជាតិ
ទំព័រដើម
ឱកាសការងារ
កម្មវិធីបើកពិព័រណ៍
សិក្ខាសាលា
កម្រងរូបភាព
CAMMA MICROFINANCE LIMITED
(225)
ភ្នំពេញ
4 days ago
ប្រធានក្រុមផ្នែកលក់ឥណទានឌីជីថលសាខា
ដាក់ពាក្យស្នើសុំ
ប្រភេទការងារ
ហិរញ្ញវត្ថុ
មុខរបរលម្អិត
មន្រ្តីឥណទាន និងប្រាក់កម្ចី
ទីតាំង
កណ្តាល(
3
) ភ្នំពេញ(
3
)
ចូលរួមក្នុងការកំណត់គោលដៅរយៈពេលវែង ដើម្បីធានាថាគ្រឹះស្ថាន និងសាម៉ីការិយាល័យ-សាខា ទទួលបានប្រាក់ចំណេញខ្ពស់ ស្របតាមផែនការយុទ្ធសាស្ត្រគ្រប់គ្រងឥណទាន និងហានិភ័យ
ដឹកនាំផ្សព្វផ្សាយឱ្យទាន់ពេលវេលានូវរាល់ការកែប្រែថ្មីៗ អំពីគោលការណ៍ នីតិវិធី និងសេចក្តីណែនាំទាំងឡាយរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដល់បុគ្គលិក និងអតិថិជន។
បង្កើតផែនការយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាគ្រប់គ្រងឥណទាន និងបុគ្គលិក ឲ្យបានទាន់ពេលវេលា។
ត្រួតពិនិត្យកិច្ចការឥណទាន ក្នុងការិយាល័យ-សាខា ដោយធានាអនុវត្តឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយឱ្យបានទាន់ពេលវេលារាល់ការវិវត្តន៍ថ្មីៗ ទៅតាមបទបញ្ញតិ្ត គោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានាដែលបានចែងដោយគ្រឹះស្ថាន ។
ទទួលខុសត្រូវក្នុងការបង្កើនចំនួនអតិថិជន បរិមាណ គុណភាពឥណទានដែលត្រូវបញ្ចេញ សមតុល្យឥណទានសរុប និងរៀបចំចាត់ចែង ដឹកនាំការងារក្នុងរង្វង់តួនាទីឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមផែនការដែល បានកំណត់ដោយ គណៈគ្រប់គ្រង ។
ត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលការងារឱ្យបានត្រឹមត្រូវ ដើម្បីកែលម្អឱ្យទាន់ពេលវេលា ធានាធ្វើយ៉ាងណាឱ្យការងារប្រព្រឹត្តទៅបានរលូន និងទទួលបានលទ្ធផលការងារល្អប្រសើរបំផុត ។
ធ្វើការវាយតម្លៃទ្រព្យ បង្កើតហ៊ីប៉ូតែក ឱ្យបានត្រឹមត្រូវ ទៅតាមតម្លៃទីផ្សារក្នុងតំបន់ប្រតិបត្តិការដែលខ្លួន ទទួលខុសត្រូវ ។
សិក្សាស្រាវជ្រាវពត៌មានរបស់អតិថិជន ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ លើប្រវត្តិ កិរិយាមាយាទ មុខរបរ ចំណូល និងចំណាយ ។ល។ ដើម្បីវាយតម្លៃប្រាក់កម្ចី ដោយអនុលោមតាមគោលការណ៍ “៥C” មុននឹងផ្តល់ឥណទាន ដើម្បីធានាមកវិញនូវលទ្ធភាពសងមួយរយភាគរយមកឲ្យគ្រឹះស្ថានវិញ ។
ចាត់ចែង ណែនាំ ត្រួតពិនិត្យ ក្នុងការបំពេញឯកសារឥណទានសម្រាប់អតិថិជន ដើម្បីធានាបាននូវភាពត្រឹមត្រូវ ច្បាស់ លាស់ គ្រប់គ្រាន់តាមគោលការណ៍ នីតិវិធីគ្រប់គ្រងឥណទាន មុននឹងបញ្ជូនទៅអ្នកគ្រប់គ្រង ឬថ្នាក់ដឹកនាំមានសមត្ថកិច្ចពិនិត្យ និងអនុម័ត ។
ផ្តល់ការប្រឹក្សា និងពន្យល់អតិថិជនឲ្យបានច្បាស់អំពីផលិតផល សេវាកម្មឥណទាន គោលការណ៍ និងនីតិវិធីរបស់គ្រឹះ ស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ដើម្បីឲ្យអតិថិជនអាចសម្រេចចិត្តទទួលយកកម្ចីដោយមានទំនុកចិត្ត ។
ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រង និងផលិតភាពឥណទានជារៀងរាល់ថ្ងៃ ដើម្បីចាត់វិធានការទប់ស្កាត់ ដោះស្រាយបញ្ហាឱ្យទាន់ពេលវេលាជៀងវាងបំណុលខកខានធ្ងន់ធ្ងរឈានទៅដល់ការលុបចេញពីបញ្ជី និងរក្សារគុណភាពឥណទាន សម្រាប់គ្រឹះស្ថាន ។
បង្កើនការតាមដាន ត្រួតពិនិត្យការសងត្រឡប់របស់អតិថិជនជារៀងរាល់ថ្ងៃលើកម្ចីឥណទាន ស្របតាម លក្ខខណ្ឌ និងគោលការណ៍ដែលបានកំណត់ដោយថ្នាក់ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ដើម្បីជៀសវាងការកេងបន្លំណាមួយ កើតឡើង ។
ចាត់ចែងធ្វើយ៉ាងណា មិនឱ្យភ្នាក់ងារឥណទាន ធ្វើកិច្ចសន្យាណាមួយ ដែលមិនមែនជាសមត្ថកិច្ចរបស់ខ្លួន ដូចជា អនុគ្រោះដល់អ្នកខ្ចីដោយមិនបាច់សងប្រាក់តាមកិច្ចសន្យា កិច្ចសន្យាផ្ទេរអចលនទ្រព្យរបស់អតិថិជន ឬ រាល់កិច្ចសន្យាដទៃទៀតដែលមិនមានចែងក្នុងគោលការណ៍ នីតិវិធី របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ។
ចូលរួម និងចាត់ចែងក្នុងការដោះស្រាយបំណុលទៅតាមចំណាត់ថ្នាក់ឥណទាន ដោយអនុវត្តឱ្យអស់លទ្ធភាពតាមជំហ៊ានៗ និងឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ នីតិវិធី សេចក្តីណែនាំរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ។
ចាត់ចែងស្វែងយល់ និងចូលរួមវិភាគទីផ្សារឱ្យបានច្បាស់លាស់ពីតម្រូវការទីផ្សារ ដើម្បីលក់ផលិតផលសេវាកម្មឥណទាន របស់គ្រឹះស្ថានឱ្យចំគោលដៅ ។
ចូលរួមរក្សាកិត្តិយស កេរ្តិ៍ឈ្មោះ និងវប្បធម៌ការងារដ៍ល្អរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ។
ចូលរួមរាល់សកម្មភាពនានាទាំងខាងក្នុង និងខាងក្រៅ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត។
ធ្វើកិច្ចការផ្សេងទៀត តាមការវិវឌ្ឍន៍ទាន់សម័យរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និងតាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់ និងថ្នាក់មានសមត្ថកិច្ច ក្នុងក្របខ័ណ្ឌការងារ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ។
បង្កើនការយល់ដឹង និងពង្រឹងសម្ថភាពជំនាញ ដល់បុគ្គលិកឥណទាន តាមរយៈការផ្តល់ការហ្វឹកហ្វឺនប្រចាំខែ។
ធ្វើការអប់រំមនសិការវិជ្ជាជីវៈ វិន័យ សីលធម៌សង្គម បំពាក់នូវភាពស្អាតស្អំ សុចរិកភាព ដល់បុគ្គលិកឥណទាន ដើម្បីជៀសវាងនូវអំពើកិបកេង និងពុករលួយ ។
ចូលរួមយ៉ាងសកម្មក្នុងការធ្វើឱ្យប្រសើរឡើងថែមទៀតនូវសមត្ថភាព (ចំណេះដឹង ជំនាញ និងអាកប្បកិរិយា) សមស្រប តាមការវិវឌ្ឍន៍ថ្មីៗរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ។
ចូលរួមត្រួតពិនិត្យភាពខ្វះខាត វាយតម្លៃការអនុវត្តការងារ របស់បុគ្គលិកនៅក្នុងការិយាល័យ-សាខា និងសហការជាមួយផ្នែកជំនាញ ឬ/និងបង្កើតវគ្គបណ្តុះបណ្តាល នៅក្នុងលំដាប់ការិយាល័យ-សាខារបស់ខ្លួនទៅតាមស្ថានភាពជាក់ស្តែង ។
ពង្រឹងប្រព័ន្ធលើកទឹកចិត្តបុគ្គលិក ឲ្យមានចិត្តស្មោះត្រង់ និងមានគំនិតវិជ្ជមានចំពោះការងារ ដែលខ្លួនទទួលខុសត្រូវ ។
អភិវឌ្ឍន៍បុគ្គលិករបស់ខ្លួនតាមរយៈការផ្តល់ឱកាសចូលរួមវគ្គសិក្សាខាងក្រៅ ដែលអាចមានអត្ថប្រយោជន៍ដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់គ្រឹះស្ថាន ខេមា មីក្រូហរិញ្ញវត្ថុ លីមីតធីត ។
ឱកាសការងារផ្សេងទៀត
បុគ្គលិកហាត់ការ
បុគ្គលិកជំនួយការរដ្ឋបាល
អ្នកថែទាំការិយាល័យ
បុគ្គលិកហេរញ្ញិក
បុគ្គលិកគណនេយ្យហិរញ្ញវត្ថុ
បុគ្គលិកបម្រើសេវា និងទំនាក់ទំនងអតិថិជន
បុគ្គលិកបច្ចេកវិទ្យាព័ត៌មាន
បុគ្គលិកអភិវឌ្ឍកម្មវិធីទូរសព្ទ័
សវនករផ្ទៃក្នុង
បុគ្គលិករដ្ឋបាលឥណទាន
បុគ្គលិករដ្ឋបាល
បុគ្គលិកអភិវឌ្ឍន៍ផលិតផល
បុគ្គលិកស្រាវជ្រាវទីផ្សារ
បុគ្គលិកទីផ្សារឌីជីថល
បុគ្គលិកគ្រប់គ្រងឥណទានឌីជីថល
ប្រធានក្រុមផ្នែកលក់ឥណទានឌីជីថលសាខា
បុគ្គលិកផ្នែកលក់ឥណទានឌីជីថល
បុគ្គលិកផ្នែកលក់ឥណទានឌីជីថលជាន់ខ្ពស់
បុគ្គលិកប្រមូលឥណទានឌីជីថល
ផ្នែកជ្រើសរើសបុគ្គលិកជាន់ខ្ពស់
នាយកសាខា
បេឡាករ
ប្រធានគណនេយ្យករសាខា
គណនេយ្យករសាខា
ភ្នាក់ងារឥណទានជាន់ខ្ពស់
ភ្នាក់ងារឥណទាន
ភ្នាក់ងារឥណទានថ្មី
ប្រធានភ្នាក់ងារឥណទាន