បុគ្គលិកហេរញ្ញិក
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • មុខរបរលម្អិត
  • អ្នក​ទទួល​ប្រាក់​នៅ​ធនាគារ និង​បុគ្គលិក​ដែល​ពាក់ព័ន្ធ
  • ទីតាំង
  • ភ្នំពេញ(1)
  1. ជួយគ្រប់គ្រង និងចាត់ចែងការងារបុគ្គលិកក្នុងផ្នែករតនាគារឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីធានានូវប្រតិបត្តិការ ការងារក្នុងផ្នែកបានទាន់ពេលវេលា ត្រឹមត្រូវ រលូន ជាមួយនឹងលទ្ធផលដ៏ល្អបំផុត
  2. ជួយត្រួតពិនិត្យរបាយការណ៍នៃការព្យាករណ៍លំហូរសាច់ប្រាក់ប្រចាំសប្តាហ៍ ប្រចាំខែ និង ប្រចាំឆ្នាំ និងរាយការណ៍ទៅកាន់ថ្នាក់គ្រប់គ្រងឱ្យបានទាន់ពេលវេលា ដើម្បីអាចចាត់វិធានការសមស្រប ក្នុងការបង្កាហានិភ័យសាច់ប្រាក់​លើស ឬខ្វះ
  3. ជួយគ្រប់គ្រងរបាយការណ៍ពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាមានភាពច្បាស់លាស់ និងគ្រប់គ្រាន់មុនពេលដាក់ស្នើជូនថ្នាក់គ្រប់គ្រង
  4. គ្រប់គ្រង ផ្ទៀងផ្ទាត់ និង រៀបចំ ពាក់ពន្ធ័និងប្រតិបត្តិការមូលនិធិកម្ចីប្រាក់ ឱ្យបានត្រឹមត្រូវ និង ទាន់ពេលតាមការកំណត់សងតាមកិច្ចសន្យា
  5. រៀបចំចំណាយបង្គរទុកលើការប្រាក់ប្រចាំខែសំរាប់ចុះបញ្ជីអោយបានត្រឹមត្រូវ និង ទាន់ពេលវេលា  
  6. គ្រប់គ្រង និង ផ្ទៀងផ្ទាត់ ការផ្គូរផ្គងប្រតិបត្តិការធនាគារ (bank reconcile)  និង ការគណនាថ្លៃ(Pricing Fee) អោយបានត្រឹមត្រូវ និង ទាន់ពេលវេលា
  7. ជួយផ្តល់ការណែនាំ/ដំណោះស្រាយ និងធ្វើសកម្មភាពជាបន្ទាន់ក្នុងការកែតម្រូវកំហុស ដើម្បីធានានូវប្រតិបត្តិការត្រឹមត្រូវ រលូន ជាមួយនឹងលទ្ធផលដ៏ល្អបំផុត
  8. ជួយគ្រប់គ្រង និង ត្រួតពិនិត្យការប្រើប្រាស់ទម្រង់ស្នើសុំសាច់ប្រាក់ និងទម្រង់ផ្ទេរសាច់ប្រាក់នៃសាខាទាំងអស់របស់គ្រឹះស្ថានខេមា មីក្រូហិរញ្ញវត្ថុ
  9. ជួយគ្រប់គ្រង និង ត្រួតពិនិត្យលើសំណើរសុំដាក់ប្រាក់ និងដកប្រាក់ពី/ក្នុង គណនីធនាគារឱ្យបានត្រឹមត្រូវ តាមគោលការណ៍របស់គ្រឹះស្ថាន
  10. ជួយគ្រប់គ្រង និង ត្រួតពិនិត្យប្រតិបត្តិការនៃលំហូរចូល និងចេញនៃសាច់ប្រាក់ ឬការផ្លាស់ប្តូរដោយពិនិត្យទៅលើកំណត់ត្រា ធនាគារឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងប្រតិបត្តិការនៃកំណត់សម្គាល់ក្លែងក្លាយ ឬកំណត់សម្គាល់ដែលមានបញ្ហា 
ឱកាសការងារផ្សេងទៀត