សវនករផ្ទៃក្នុង
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • មុខរបរលម្អិត
  • មន្រ្តី​ឥណទាន និង​ប្រាក់​កម្ចី
  • ទីតាំង
  • ភ្នំពេញ(1)
  1. ចូលរួមត្រួតពិនិត្យ​ និងគ្រប់គ្រងផែនការសវនកម្មប្រចាំឆ្នាំ ក្រោមទំនួលខុសត្រូវរបស់ខ្លួនដើម្បីធានាថា​ គោលការណ៍ និង បទបញ្ញាត្តិដែលបានបង្កើតឡើង មានដំណើរការរលូន ត្រឹមត្រូវ ច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព។ 
  2. គាំទ្រ/បង្វឹក និងត្រួតពិនិត្យការអនុវត្តការងារជាមួយសមាជិកក្រុមការងារ ដើម្បីធានាថាដំណើរការត្រូវបានអនុវត្តស្របតាមគោលការណ៍ និងនីតិវិធីនៃកម្មវិធីសវនកម្មផ្ទៃក្នុង។
  3. ធានាថា កម្មវិធីសវនកម្ម/ឯកសារការងារ និងឯកសារគាំទ្រផ្សេងទៀតមានព័ត៌មានពេញលេញ និងទុកដាក់តាមបានត្រឹមត្រូវ ទាន់ពេលវេលា ក្រោយពីបញ្ចប់បេសកកម្មនៃការធ្វើសវនកម្ម​។
  4. លើកទឹកចិត្តក្រុមការងារតាមរយៈការណែនាំ ផ្តល់អានុសាសន៍កែតម្រូវគ្នា ដើម្បីជួយជម្រុញប្រសិទ្ធភាពការងារឲ្យកាន់​​ តែប្រសើរឡើង។
  5. តាមដានសកម្មភាពផ្សេងៗទៅលើបញ្ហាជាក់លាក់ណាមួយ ដោយយោងតាមរយៈពេលដែលបានព្រមព្រៀងជាមួយថ្នាក់គ្រប់គ្រងនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
  6. ចូលរួមត្រួតពិនិត្យការអនុវត្តគោលការណ៍ នីតិវិធី បទបញ្ញាត្តិតាមសាខានីមួយៗជាមួយប្រព័ន្ធគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងសវនកម្មផ្ទៃក្នុង ដើម្បីធានាថាបានអនុលោមតាមត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ឱកាសការងារផ្សេងទៀត