បុគ្គលិកគណនេយ្យហិរញ្ញវត្ថុ
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • មុខរបរលម្អិត
  • គណនេយ្យករ
  • ទីតាំង
  • ភ្នំពេញ(1)
  1. រៀបចំដំណើរការ ការបិទបញ្ចប់ការចំណាយផ្សេងៗក្នុងគ្រឹះស្ថានប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ ឱ្យបានទាន់ពេល និងត្រឹមត្រូវ។
  2. តាមដានតំលៃការទិញចូលទំនិញ​ និងចំណាយផ្សេងៗធៀបនិងតំលៃទីផ្សារបច្ចុប្បន្ន។
  3. ត្រួតពិនិត្យដានការទិញទំនិញចូល និងការប្រើប្រាស់ ដើម្បីរឹតបន្តឹងការចំណាយដែលមិនចាំបាច់។
  4. ធ្វើសម្រង់តម្លៃទំនិញធៀបនិងអ្នកផ្គត់ផ្គង់បច្ចុប្បន្ន។
  5. ជួយរៀបចំមេរៀនដាក់បញ្ចូលក្នុងប្រពន្ធ័ Digital Learning ។
  6. រៀបចំ និងត្រួតពិនិត្យលើសំណើរបស់ខេមា សម្រាប់ការទូទាត់ប្រាក់ទៅតាមកម្រិតដែលបានអនុញ្ញាត។
  7. ត្រួតពិនិត្យការទូទាត់សាច់ប្រាក់បុរេប្រទានសម្រាប់បេសកកម្មរបស់បុគ្គលិក និងសកម្មភាពផ្សេងៗ ដែលពាក់ព័ន្ធ។
  8. ជួយ នាយកដ្ឋាន ក្នុងការពិនិត្យ និងតាមដានលើការរៀបចំកិច្ចសន្យាទាំងអស់ជាមួយអ្នកលក់/អ្នកផ្គត់ផ្គង់។
  9. រៀបចំរក្សាទុក និងគ្រប់គ្រងឯកសារចំណូល/ការចំណាយឱ្យបានល្អ ដើម្បីសម្របសម្រួលដល់ការចុះត្រួតពិនិត្យពីសវនករផ្ទៃក្នុង និងខាងក្រៅ។
  10. ត្រួតពិនិត្យ និងរក្សាទុកឯកសារហិរញ្ញវត្ថុទាំងអស់ដូចជា៖ចំណូល/ចំណាយ និងឯកសារផ្សេងៗទៀត ឱ្យបានត្រឹមត្រូវ ច្បាស់លាស់តាមគោលការណ៍គណនេយ្យ និងច្បាប់ពន្ធ ។ 
  11. រៀបចំ និងត្រួតពិនិត្យគណនីចំណាយ ការចំណាយមុន និង គណនីផ្សេងៗ នៅក្នុង HQ និងសាខាទាំងអស់ពិតជាបានបានបញ្ចូលព័ត៌មានចូលក្នុងប្រព័ន្ធបានទាន់ពេល និងត្រឹមត្រូវ។
  12. រៀបចំ និងផ្ទៀងផ្ទាត់របាយការណ៍ទិន្នន័យទ្រព្យសកម្ម លើការគណនាកាត់រំលោះប្រចាំខែ ឱ្យបានត្រឹមត្រូវ។
  13. រៀបចំរបាយការណ៍ចុះបញ្ជីការចំណាយ ការចុះបញ្ជី WHT និងរបាយការណ៍ការចុះបញ្ជីកម្ចី (Load Restructure Listing)។
  14. ជួយប្រធាន ក្នុងការត្រួតពិនិត្យលើគោលការណ៍ និង និតីវិធីគណនេយ្យហិរញ្ញវត្ថុ ដើម្បីធ្វើបច្ចុប្បន្នភាពទៅតាមបទប្បញ្ញត្តិថ្មីៗនិងច្បាប់បច្ចុប្បន្ន។
  15. អនុវត្តយុទ្ធសាស្រ្តរបស់នាយកដ្ឋាន ដើម្បីធានាថាការអនុវត្តការងារស្របទៅតាម KPI ដែលបានកំណត់។
  16. ត្រូវរាយការណ៍ទៅថ្នាក់គ្រប់គ្រងជាបន្ទាន់នូវបញ្ហាដែលកើតមានឡើងដើម្បីស្វែងរកដំណោះស្រាយ។

 

ឱកាសការងារផ្សេងទៀត