- រៀបចំ ចាត់ចែង ធ្វើលិខិតរដ្ឋបាលផ្សេងៗ និងរៀបចំរក្សាទុកឯកសារក្នុងផ្នែករបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
- ចូលរួមសិក្សាស្រាវជ្រាវ រៀបចំបង្កើត និងអភិវឌ្ឍនូវគោលការណ៍ , នីតិវិធី, ទម្រង់គំរូ និងសេចក្តីណែនាំឥណទាន និងការគាំពារបរិស្ថាន របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ឲ្យបានត្រឹមត្រូវ, ច្បាស់លាស់ គ្រប់គ្រាន់ និងទាន់សម័យជានិច្ច។
- ផ្សព្វផ្សាយ ណែនាំ គាំទ្រ និងស្រាយបំភ្លឺជូនសាខា ឬនាយកដ្ឋានពាក់ព័ន្ធនូវរាល់ចម្ងល់លើការអនុវត្តគោលការណ៍, នីតិវិធី, ទម្រង់គំរូ និងសេចក្តីណែនាំឥណទាន និងការគាំពារបរិស្ថាន របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ឲ្យបានត្រឹមត្រូវ និងទាន់ពេល។
- សិក្សាស្វែងរកឲ្យឃើញនូវមូលហេតុទាំងឡាយ ដែលបណ្តាលឲ្យមានភាពអសកម្ម ដល់ ការអនុវត្តគោលការណ៍, នីតិវិធីឥណទាន និងការគាំពារបរិស្ថាន ហើយកែលម្អឲ្យបានត្រឹមត្រូវ និង ទាន់ពេល។
- ចូលរួមផ្សព្វផ្សាយឱ្យទាន់ពេលវេលា នូវរាល់ការកែប្រែ អំពីគោលការណ៍ នីតិវិធី សេចក្តីណែនាំ ទាំង ឡាយរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត។
- ចាត់ចែងស្វែងយល់ និងចូលរួមវិភាគទីផ្សារឱ្យបានច្បាស់លាស់ពីតម្រូវការទីផ្សារ ដើម្បីលក់ផលិតផលសេវាកម្មឥណទាន របស់គ្រឹះស្ថានឱ្យចំគោលដៅ។
- ចូលរួមរក្សាកិត្តិយស កេរ្តិ៍ឈ្មោះ និងវប្បធម៌ការងារដ៍ល្អរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ។
- ចូលរួមរាល់សកម្មភាពនានាទាំងខាងក្នុង និងខាងក្រៅ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត។
|