ប្រធានភ្នាក់ងារឥណទាន
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • មុខរបរលម្អិត
  • មន្រ្តី​ឥណទាន និង​ប្រាក់​កម្ចី
  • ទីតាំង
  • កំពង់ស្ពឺ(1) កណ្តាល(1) ភ្នំពេញ(1)
  1. ត្រួតពិនិត្យកិច្ចការឥណទាន ក្នុងការិយាល័យ-សាខា ដោយធានាអនុវត្តឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយឱ្យបានទាន់ពេលវេលារាល់ការវិវត្តន៍ថ្មីៗ ទៅតាមបទបញ្ញតិ្ត គោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានាដែលបានចែងដោយគ្រឹះស្ថាន ។
  2. ទទួលខុសត្រូវក្នុងការបង្កើនចំនួនអតិថិជន បរិមាណ គុណភាពឥណទានដែលត្រូ​វបញ្ចេញ សមតុល្យឥណទានសរុប ​និងរៀបចំចាត់ចែង ដឹកនាំការងារក្នុងរង្វង់តួនាទីឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមផែនការដែល បានកំណត់ដោយ គណៈគ្រប់គ្រង ។
  3. ត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលការងារឱ្យបានត្រឹមត្រូវ ដើម្បីកែលម្អឱ្យទាន់ពេលវេលា ធានាធ្វើយ៉ាងណាឱ្យការងារប្រព្រឹត្តទៅបានរលូន និងទទួលបានលទ្ធផលការងារល្អប្រសើរបំផុត ។
  4. ធ្វើការវាយតម្លៃទ្រព្យ បង្កើតហ៊ីប៉ូតែក ឱ្យបានត្រឹមត្រូវ ទៅតាមតម្លៃទីផ្សារក្នុងតំបន់ប្រតិបត្តិការដែលខ្លួន ទទួលខុសត្រូវ ។
  5. សិក្សាស្រាវជ្រាវពត៌មានរបស់អតិថិជន ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ លើប្រវត្តិ កិរិយាមាយាទ មុខរបរ ចំណូល និងចំណាយ ។ល។ ដើម្បីវាយតម្លៃប្រាក់កម្ចី ដោយអនុលោមតាមគោលការណ៍ “៥C” មុននឹងផ្តល់ឥណទាន ដើម្បីធានាមកវិញនូវលទ្ធភាពសងមួយរយភាគរយមកឲ្យគ្រឹះស្ថានវិញ ។
  6. ចាត់ចែង ណែនាំ ត្រួតពិនិត្យ ក្នុងការបំពេញឯកសារឥណទានសម្រាប់អតិថិជន ដើម្បីធានាបាននូវភាពត្រឹមត្រូវ ច្បាស់ លាស់ គ្រប់គ្រាន់តាមគោលការណ៍ នីតិវិធីគ្រប់គ្រងឥណទាន មុននឹងបញ្ជូនទៅអ្នកគ្រប់គ្រង ឬថ្នាក់ដឹកនាំមានសមត្ថកិច្ចពិនិត្យ និងអនុម័ត ។
  7. ផ្តល់ការប្រឹក្សា និងពន្យល់អតិថិជនឲ្យបានច្បាស់អំពីផលិតផល សេវាកម្មឥណទាន គោលការណ៍ និងនីតិវិធីរបស់គ្រឹះ ស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ដើម្បីឲ្យអតិថិជនអាចសម្រេចចិត្តទទួលយកកម្ចីដោយមានទំនុកចិត្ត ។
  8. ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រង និងផលិតភាពឥណទានជារៀងរាល់ថ្ងៃ ដើម្បីចាត់វិធានការទប់ស្កាត់ ដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា ជៀងវាងបំណុលខកខានធ្ងន់ធ្ងរឈានទៅដល់ការលុបចេញពីបញ្ជី និងរក្សារគុណភាពឥណទាន សម្រាប់គ្រឹះស្ថាន ។
  9. បង្កើនការតាមដាន ត្រួតពិនិត្យការសងត្រឡប់របស់អតិថិជនជារៀងរាល់ថ្ងៃលើកម្ចីឥណទាន ស្របតាម លក្ខខណ្ឌ និងគោលការណ៍ដែលបានកំណត់ដោយថ្នាក់ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់  ដើម្បី ជៀសវាងការកេងបន្លំណាមួយ កើតឡើង  ។
  10. ចាត់ចែងធ្វើយ៉ាងណា មិនឱ្យភ្នាក់ងារឥណទាន ធ្វើកិច្ចសន្យាណាមួយ ដែលមិនមែនជាសមត្ថកិច្ចរបស់ខ្លួន ដូចជា អនុគ្រោះដល់អ្នកខ្ចីដោយមិនបាច់សងប្រាក់តាមកិច្ចសន្យា កិច្ចសន្យាផ្ទេរអចលនទ្រព្យរបស់អតិថិជន ឬ រាល់កិច្ចសន្យាដទៃទៀតដែលមិនមានចែងក្នុងគោលការណ៍ នីតិវិធី របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ។
  11. ចូលរួម និងចាត់ចែងក្នុងការដោះស្រាយបំណុលទៅតាមចំណាត់ថ្នាក់ឥណទាន ដោយអនុវត្តឱ្យអស់លទ្ធភាពតាមជំហ៊ានៗ និងឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ នីតិវិធី សេចក្តីណែនាំរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ។
  12. ចាត់ចែងស្វែងយល់​ និងចូលរួមវិភាគទីផ្សារឱ្យបានច្បាស់លាស់ពីតម្រូវការទីផ្សារ ដើម្បីលក់ផលិតផលសេវាកម្មឥណទាន របស់គ្រឹះស្ថានឱ្យចំគោលដៅ ។
  13. ចូលរួមរក្សាកិត្តិយស កេរ្តិ៍ឈ្មោះ និងវប្បធម៌ការងារដ៍ល្អរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ។
  14. ចូលរួមរាល់សកម្មភាពនានាទាំងខាងក្នុង និងខាងក្រៅ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត។
  15. ធ្វើកិច្ចការផ្សេងទៀត តាមការវិវឌ្ឍន៍ទាន់សម័យរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និងតាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់ និងថ្នាក់មានសមត្ថកិច្ច ក្នុងក្របខ័ណ្ឌការងារ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ។
ឱកាសការងារផ្សេងទៀត