ប្រធានគណនេយ្យករសាខា
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • មុខរបរលម្អិត
  • គណនេយ្យករ
  • ទីតាំង
  • កណ្តាល(1) ភ្នំពេញ(1)
  1. ចូលរួមក្នុងការកំណត់គោលដៅរយៈពេលវែង ដើម្បីធានាថាគ្រឹះស្ថាន និងសាម៉ីការិយាល័យ-សាខា ទទួលបានប្រាក់ចំណេញខ្ពស់ ស្របតាមផែនការយុទ្ធសាស្ត្រគ្រប់គ្រងឥណទាន និងហានិភ័យ
  2. ដឹកនាំផ្សព្វផ្សាយឱ្យទាន់ពេលវេលានូវរាល់ការកែប្រែថ្មីៗ អំពីគោលការណ៍ នីតិវិធី និងសេចក្តីណែនាំទាំងឡាយរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដល់បុគ្គលិក និងអតិថិជន។
  3. បង្កើតផែនការយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាគ្រប់គ្រងឥណទាន និងបុគ្គលិក ឲ្យបានទាន់ពេលវេលា។
  4. ត្រួតពិនិត្យកិច្ចការឥណទាន ក្នុងការិយាល័យ-សាខា ដោយធានាអនុវត្តឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយឱ្យបានទាន់ពេលវេលារាល់ការវិវត្តន៍ថ្មីៗ ទៅតាមបទបញ្ញតិ្ត គោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានាដែលបានចែងដោយគ្រឹះស្ថាន ។
  5. ទទួលខុសត្រូវក្នុងការបង្កើនចំនួនអតិថិជន បរិមាណ គុណភាពឥណទានដែលត្រូ​វបញ្ចេញ សមតុល្យឥណទានសរុប ​និងរៀបចំចាត់ចែង ដឹកនាំការងារក្នុងរង្វង់តួនាទីឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមផែនការដែល បានកំណត់ដោយ គណៈគ្រប់គ្រង ។
  6. ត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលការងារឱ្យបានត្រឹមត្រូវ ដើម្បីកែលម្អឱ្យទាន់ពេលវេលា ធានាធ្វើយ៉ាងណាឱ្យការងារប្រព្រឹត្តទៅបានរលូន និងទទួលបានលទ្ធផលការងារល្អប្រសើរបំផុត ។
  7. ធ្វើការវាយតម្លៃទ្រព្យ បង្កើតហ៊ីប៉ូតែក ឱ្យបានត្រឹមត្រូវ ទៅតាមតម្លៃទីផ្សារក្នុងតំបន់ប្រតិបត្តិការដែលខ្លួន ទទួលខុសត្រូវ ។
  8. សិក្សាស្រាវជ្រាវពត៌មានរបស់អតិថិជន ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ លើប្រវត្តិ កិរិយាមាយាទ មុខរបរ ចំណូល និងចំណាយ ។ល។ ដើម្បីវាយតម្លៃប្រាក់កម្ចី ដោយអនុលោមតាមគោលការណ៍ “៥C” មុននឹងផ្តល់ឥណទាន ដើម្បីធានាមកវិញនូវលទ្ធភាពសងមួយរយភាគរយមកឲ្យគ្រឹះស្ថានវិញ ។
  9. ចាត់ចែង ណែនាំ ត្រួតពិនិត្យ ក្នុងការបំពេញឯកសារឥណទានសម្រាប់អតិថិជន ដើម្បីធានាបាននូវភាពត្រឹមត្រូវ ច្បាស់ លាស់ គ្រប់គ្រាន់តាមគោលការណ៍ នីតិវិធីគ្រប់គ្រងឥណទាន មុននឹងបញ្ជូនទៅអ្នកគ្រប់គ្រង ឬថ្នាក់ដឹកនាំមានសមត្ថកិច្ចពិនិត្យ និងអនុម័ត ។
  10. ផ្តល់ការប្រឹក្សា និងពន្យល់អតិថិជនឲ្យបានច្បាស់អំពីផលិតផល សេវាកម្មឥណទាន គោលការណ៍ និងនីតិវិធីរបស់គ្រឹះ ស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ដើម្បីឲ្យអតិថិជនអាចសម្រេចចិត្តទទួលយកកម្ចីដោយមានទំនុកចិត្ត ។
  11. ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រង និងផលិតភាពឥណទានជារៀងរាល់ថ្ងៃ ដើម្បីចាត់វិធានការទប់ស្កាត់ ដោះស្រាយបញ្ហាឱ្យទាន់ពេលវេលាជៀងវាងបំណុលខកខានធ្ងន់ធ្ងរឈានទៅដល់ការលុបចេញពីបញ្ជី និងរក្សារគុណភាពឥណទាន សម្រាប់គ្រឹះស្ថាន ។
  12. បង្កើនការតាមដាន ត្រួតពិនិត្យការសងត្រឡប់របស់អតិថិជនជារៀងរាល់ថ្ងៃលើកម្ចីឥណទាន ស្របតាម លក្ខខណ្ឌ និងគោលការណ៍ដែលបានកំណត់ដោយថ្នាក់ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ដើម្បីជៀសវាងការកេងបន្លំណាមួយ កើតឡើង ។
  13. ចាត់ចែងធ្វើយ៉ាងណា មិនឱ្យភ្នាក់ងារឥណទាន ធ្វើកិច្ចសន្យាណាមួយ ដែលមិនមែនជាសមត្ថកិច្ចរបស់ខ្លួន ដូចជា អនុគ្រោះដល់អ្នកខ្ចីដោយមិនបាច់សងប្រាក់តាមកិច្ចសន្យា កិច្ចសន្យាផ្ទេរអចលនទ្រព្យរបស់អតិថិជន ឬ រាល់កិច្ចសន្យាដទៃទៀតដែលមិនមានចែងក្នុងគោលការណ៍ នីតិវិធី របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ។
ឱកាសការងារផ្សេងទៀត