បុគ្គលិកគ្រប់គ្រងឥណទានឌីជីថល
  • ប្រភេទការងារ
  • ហិរញ្ញវត្ថុ
  • មុខរបរលម្អិត
  • មន្រ្តី​ឥណទាន និង​ប្រាក់​កម្ចី
  • ទីតាំង
  • ភ្នំពេញ(2)
  1. ត្រួតពិនិត្យលើសំណើឥណទាន ដើម្បីសិក្សា វិភាគ វាយតម្លៃ លទ្ធភាពសងត្រឡប់ ហើយផ្តល់អនុសាសន៍ជូនគណៈកម្មការឥណទានពិនិត្យ និងសម្រេច ។
  2. ធ្វើការវិភាគ និងវាយតម្លៃដោយប្រុងប្រយ័ត្ន ដើម្បីធានានូវ គុណភាពឥណទាន ស្របទៅតាមគោលនយោបាយឥណទាន នៃគ្រឹះស្ថាន។
  3. ត្រួតពិនិត្យលើសំណើឥណទាន និងផ្ទៀងផ្ទាត់តាមរយៈការទំនាក់ទំនងជាមួយអតិថិជន(ករណីចាំបាច់ត្រូវចុះដល់ទីកន្លែងរបស់អតិថិជន)។
  4. ត្រូតពិនិត្យ និងតាមដានជាប្រចាំថ្ងៃនូវសំណើឥណទានដែលបានបញ្ជូនទៅគណៈកម្មការឥណទាន ដើម្បីធ្វើបច្ចុប្បន្នភាពលើរបាយការណ៍(Unsecured Loan Performance Report)។
  5. ជូនដំណឹងដល់អតិថិជនប្រសិនបើសំណើសុំឥណទានរបស់ត្រូវបានអនុម័ត ឬបដិសេធ។
  6. បញ្ជូនពត៌មាននូវសំណើឥណទានរបស់អតិថិជន ដែលគណៈកម្មការឥណទានបានអនុម័ត ទៅសាខាដើម្បីបញ្ចេញឥណទានជូនអតិថិជន។
  7. ត្រួតពិនិត្យ និងតាមដានជាប្រចាំនូវសំណើរបស់អតិថិជនដែលបញ្ជូនដោយក្រុមឥណទានឌីជីថល តាមរយៈរបាយការណ៍ (Unsecured Loan Performance Report)។
  8. ត្រួតពិនិត្យ និងតាមដានផលប័ត្រឥណទានគ្មានទ្រព្យធានា និងឥណទានយានយន្ដ បើមានករណីយឺតយ៉ាវ ត្រូវរាយការជូនថ្នាក់គ្រប់គ្រង និងដោះស្រាយជាបន្ទាន់។
  9. គ្រប់គ្រងពេលវេលាក្នុងការទំនាក់ទំនង, ប្រមូលឯកសារគាំទ្រកម្ចី, សិក្សា និងវាយតម្លៃឥណទាន ឲ្យមានប្រសិទ្ធភាពខ្ពស់។
  10. ផ្សេងៗទៀតតាមការចាត់តាំងដោយថា្នក់គ្រប់គ្រងផ្ទាល់។

     11.ចូលរួមវគ្គបណ្តុះបណ្តាលដែលកំណត់ដោយ ស្ថាប័ន, ថ្នាក់គ្រប់គ្រងផ្ទាល់ ដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យស្របតាមតម្រូវការរបស់គ្រឹះស្ថាន។

    12.ផ្តល់នូវចំណេះ,ជំនាញ និងបណ្តុះបណ្តាលដល់បុគ្គលិកក្រោមបង្គាប់ ឬបុគ្គលិកថ្មី ដើម្បីបង្កើននូវសមត្ថភាព និងជំនាញដើម្បីអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឱកាសការងារផ្សេងទៀត