អំពីខេ​ប៊ី​ប្រា​សាក់

​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ធនាគារ​ KB Kook​m​in​ ​Bank​ ​នៅ​ប្រទេស​កូរ៉េ​គឺជា​ធនាគារ​ពាណិជ្ជ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​រួមបញ្ចូល​គ្នា​ដោយ​ជោគជ័យ​រវាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​និង​ ​ធនាគារ​ ​គូក​មីន​កម្ពុជា​ ​ភី​អិ​ល​ស៊ី​។​

 

ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​មាន​អាជ្ញា​ប​ណ្ណ​ពី​ ​ធនាគារ​ជាតិ​ ​នៃ​ ​កម្ពុជា​ ​និង​ទទួល​បានការ​អនុម័ត​ពី​ ​ក្រសួង​ពាណិជ្ជកម្ម​ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ជា​ផ្លូវការ​ចាប់ពីខែ​សីហា​ ​ឆ្នាំ​ 2023 ​តទៅ​។​ ​ការ​រួមបញ្ចូល​ដ៏​ល្អឥតខ្ចោះ​នេះ​ ​ទាញ​យក​ភាព​ខ្លាំង​ និង​បទពិសោធន៍​ជិត​ 30 ​ឆ្នាំ​ ​របស់​ប្រា​សាក់​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ន​វា​នុ​វត្ត​ន៍​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក​របស់​ធនាគារ​ ​គូក​មីន​ ​កម្ពុជា​ ​នៅ​ក្នុង​វិ​ស័យ​ធនាគារ​ ​ដែល​អនុញ្ញាត​ឱ្យ​ធនាគារ​រួមបញ្ចូល​ថ្មី​នេះ​ ​ផ្ដល់​សេវា​និង​ផលិតផល​ធនាគារ​​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​សម្បូរ​បែប​ជូន​អតិថិជន​កាន់តែ​ច្រើន​នៅ​ក្នុង​ទី​ផ្សារ​ធនាគារ​នៃ​ប្រទេស​កម្ពុជា។

ធនាគារ​ពាណិជ្ជ​ថ្មី​នេះ​ ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ 5.7 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ 2.9 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ស​ម្ពៀ​ត​ឥណទាន​សរុប​ចំនួន​ 5.0 ​ប៊ី​លាន​ដុល្លារ​អាម​រិ​ក​ ​ការិយាល័យ​សាខា​ចំនួន​ 192 ​និង​បុគ្គលិក​មាន​ចំនួន​ច្រើនជាង​ 10,000 ​នាក់​។​ ​ធនាគារ​ ប្តេជ្ញា​ចិត្ត​ក្នុងការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​ផ្តល់​ដំណោះស្រាយ​សេវា​ធនាគារ​ប្រកបដោយ​ន​វា​នុ​វត្ត​ន៍​ដល់​អតិថិជន​របស់​ខ្លួន​។

ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​​ជា​និយោជក​នៃ​ជម្រើស​។​ ​​ធនាគារ​ ​​ផ្តល់​នូវ​និរន្តរភាព​ការងារ​យូរអង្វែង​ ​ព្រម​​ជាមួយ​នឹង​​ការ​​ផ្តល់​​ការ​អភិវឌ្ឍ​​សមត្ថភាព​​បុគ្គលិក​​ជា​ប្រចាំ​​។​ ​ក្រៅពី​ការ​ផ្តល់​នូវ​ផលប្រយោជន៍​ជូន​ដល់​បុគ្គលិក​ ធនាគារ​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​តម្រង់​ទិសដៅ​ការងារ​និង​ផ្តល់​មុខតំណែង​ទៅតាម​សមត្ថភាព​របស់​បុគ្គលិក​ម្នាក់ៗ​។​ ​ធនាគារ​ប្រកាន់ខ្ជាប់​នូវ​ ​«​វប្បធម៌​មិន​រើសអើង​ ​និង​វប្បធម៌​បរិយាកាស​ការងារ​ល្អ»​ ​ក្នុង​ការ​អនុវត្ត​កា​ងារ​។

តម្រូវការជ្រើសរើសកម្លាំងពលកម្ម (292)

ចំនួន CV ដែលបានដាក់ពាក្យរួច 32